ព័ត៌មានជាតិ
ហេតុអ្វីត្រូវដាំស្ពៃបូកគោ ឆ្លាស់ជាមួយផ្កាស្ពៃរឿង? អ្នកជំនាញប្រាប់ពីមូលហេតុ
មន្រ្តីបច្ចេកទេសកសិកម្មបានបង្ហាញពីបច្ចេកទេសក្នុងការដាំស្ពៃបូកគោ ដែលត្រូវដាំឆ្លាស់ជាមួយផ្កាស្បៃរឿង ដើម្បីការពារពីការបំផ្លាញពីសត្វល្អិតចង្រៃ និងជួយឲ្យដំណាំលូតលាស់បានល្អ។
លោក ណាល់ វិឆែ ប្រធានផ្នែកបច្ចេកទេសកសិកម្មនៅកសិដ្ឋានបន្លែសរីរាង្គបូកគោបានឲ្យដឹងថា ស្ពៃបូកគោជារុក្ខជាតិត្រូវការទឹកច្រើន តែមិនជាំទឹក។


ជាដំណាំដែលត្រូវការថែទាំនិងរើសអាកាសធាតុបន្តិច អ្នកបច្ចេកទេសរូបនេះបានលើកពីការដាំដុះស្ពៃបូកគោ ត្រូវដាំឆ្លាស់ជាមួយផ្កាស្ពៃរឿង ដែលមានប្រយោជន៍ជួយដល់ដំណាំលូតលាស់បានល្អនិងការពារពីពពួកមេរោគមកបំផ្លាញ។
លោកថា ក្លិនរបស់ផ្កាស្បៃរឿងជួយបណ្តេញពពួកមេអំបៅដែលមកពងបំផ្លាញ។ ប្រយោជន៍មួយទៀត ផ្កាស្ពៃរឿងគឺជាជីជួយផ្តល់ជីវជាតិដល់ដី។ លើសពីនេះឫសរបស់ផ្កាស្ពៃរឿងក៏ជួយកម្ចាត់ពពួកមេរោគក្នុងដី។

បញ្ចប់ការសិក្សាជំនាញកសិកម្ម ពីសាកលវិទ្យាល័យកសិកម្មចម្ការដូង និងធ្លាប់បានបន្តការសិក្សានៅប្រទេសជប៉ុន លោក ណាល់ វិឆែ បានអះអាងថា កាលណាដីមានមេណាតូត (មេរោគ) អាចប៉ះពាល់ដល់ផលដំណាំ បើដាំស្រូវគឺស្រូវក្រិន បើដាំបន្លែគឺបន្លែក្រិន។ លោកបន្តថា ឫសរបស់ផ្កាស្ពៃរឿងក្រៅពីជួយធ្វើឲ្យដីធូរ ផ្ការបស់វាក៏ជួយស្រូបយកសារធាតុចិញ្ចឹមពីបរិយាកាស ហើយបម្លែងសារធាតុពីបរិយាកាសមកសារធាតុចិញ្ចឹមនៅក្នុងដីផ្តល់ដល់ផលដំណាំជុំវិញខ្លួន៕
ទស្សនាវិដេអូបង្ហាញពីបច្ចេកទេសដាំស្ពៃបូកគោ៖
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


