ចរាចរណ៍
ប្ដីប្រពន្ធមួយគូទើបរៀបការបានមួយខែជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទាំង ២ នាក់
ប្ដីប្រពន្ធពីរនាក់ទើបតែរៀបការបានមួយខែប៉ុណ្ណោះ វិលត្រឡប់ពីផ្សារសាមគ្គីខេត្តស្ទឹងត្រែងទៅគេហដ្ឋានវិញ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់។

សមត្ថកិច្ចបានឲ្យដឹងថា ប្ដីប្រពន្ធរងគ្រោះទាំងពីរនាក់ជួបគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតនេះមានឈ្មោះ រ៉ូ សុវ៉ាន់ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ផា រចនា ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ទីលំនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទើបរៀបមង្គលការបានមួយខែ ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុទាំងពីរនាក់ប្ដីប្រពន្ធយ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានបន្តឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ និងម៉ូតូបើកបរបញ្ច្រាសទិសគ្នានៅចំណុចចន្លោះបង្គោលគីឡូលេខ ៤៨៦ និង ៤៨៧ លើផ្លូវជាតិ ០៩ កាលពីវេលាម៉ោង ១៨ និង ១៦ នាទី យប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ចតរថយន្តចោលនៅនឹងផ្លូវ មានចម្ងាយពីកន្លែងកើតប្រហែល ០២ គីឡូម៉ែត្រ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខត្បូងឃ្មុំ ៣A២៩៥៩ សណ្ដោងរ៉ឺម៉កពណ៌ខៀវ ផ្លាកលេខ ៤A១៧១៤ បើកបរទិសដៅពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ ផ្លាកលេខស្ទឹងត្រែង ១D.៤៧៩៣ ទិសដៅពីកើតទៅលិច ហើយការបើកនេះអាចជាករណីវ៉ាជែងគ្នាមិនផុត ប៉ះដៃចង្កូតដួល ត្រូវរថយន្តកិនស្លាប់តែម្ដង តែទោះជាយ៉ាងណា សមត្ថកិច្ចបានធ្វើការវាស់វែង និងត្រួតពិនិត្យរួចរាល់។

សូមបញ្ជាក់ថា រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នាំយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត។ ចំណែកសពទាំងពីរនាក់ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ងិន លីម


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា