ព័ត៌មានជាតិ
ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ជាង៦០នាក់ទូទាំងប្រទេស ក្នុងពេល៦ថ្ងៃ
ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៣៥ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ និងរហួសសរុប ៦៦នាក់។ ក្នុងនោះអ្នកស្លាប់មាន ២២នាក់ និងរបួស ៤៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងដដែល បានលម្អិតថា នាថ្ងៃទី១ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ៦ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស ៤នាក់ នៅភ្នំពេញ កំពង់ចាម កោះកុង កំពង់ធំ បាត់ដំបង និងឧត្តរមានជ័យ ថ្ងៃទី២ មានគ្រោះថ្នាក់ ៥ករណី បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស ៧នាក់ នៅភ្នំពេញ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ចាម និងនៅថ្ងៃទី៣ សីហា មាន ៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួស ៧នាក់ នៅភ្នំពេញ កំពង់ចាម។

ដោយឡែកថ្ងៃទី៤ ទី៥ និងទី៦សីហា លោក ទូច សុឃៈ បានលម្អិតទៀតថា ថ្ងៃទី៤ មានគ្រោះថ្នាក់ចរាចរណ៍ ៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួស ៦នាក់ នៅភ្នំពេញ តាកែវ សៀមរាប ក្រចេះ និងបន្ទាយមានជ័យ នៅថ្ងៃទី៥ មាន ៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួស ១០នាក់ នៅភ្នំពេញ ព្រះសីហនុ កណ្ដាល កោះកុង និងនៅថ្ងៃទី៦សីហា មានគ្រោះថ្នាក់ចរាចរណ៍ ៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួស១០នាក់ នៅភ្នំពេញ កំពង់ឆ្នាំង ស្វាយរៀង បន្ទាយមានជ័យ និងក្រចេះ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


