Connect with us

ព័ត៌មានជាតិ

Metfone ជា​ស្លាក​យីហោ​ក្រុមហ៊ុន​ទូរសព្ទ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួលបាន Gold Play Button ពី YouTube

បានផុស

នៅ

បន្ទាប់ពី​បង្កើតបាន​រយៈពេល ៩ ឆ្នាំ ឆា​នល YouTube របស់​ក្រុមហ៊ុន​វៀត​ធេ​ល ខេ​ម​បូ​ឌា (​មិត្ត​ហ្វូ​ន​) ទទួលបាន Subscriber កើនឡើង​ដល់​ជាង ១ លាន​នាក់ និង​ទទួលបាន Gold Play Button ពី​ក្រុមហ៊ុន YouTube​។

នៅ​ក្នុង​ប្រទេស​កម្ពុជា ឆា​នល YouTube របស់​មិត្ត​ហ្វូ​ន គឺជា​ឆា​នល​មួយ​ក្នុងចំណោម​ឆាន​ល​នៃ​ម៉ាក​យីហោ​ផ្សេងទៀត ដែលជា​ឆា​នែល​ប្រភេទ​កម្សាន្ត​បែប​ចម្រុះ និង​មាន​ចំនួន​អ្នកតាមដាន​ច្រើនជាងគេ​។ សមិទ្ធផល​នេះ​គឺ​បាន​មក​ពី​ការខិតខំ​ប្រឹងប្រែង​ផលិត​មាតិកា​ស៊ីជម្រៅ​ដើម្បី​ទៅដល់​ទស្សនិកជន និង​ជាពិសេស​សមស្រប​នឹង​វប្បធម៌ និង​របៀប​រស់នៅ​រប​ស់​ប្រជាជន​ផងដែរ​។

ជាពិសេស ពានរង្វាន់​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​សញ្ញា​សម្គាល់​ពិសេស​សម្រាប់​ការទំនាក់ទំនង​និង​ការផ្សព្វផ្សាយ​រូបភាព​នៃ​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​ពេញនិយម​នៃ​ឆា​នែល YouTube របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ភាពរស់រវើក​នៃ​មាតិកា​ដែល​មិត្ត​ហ្វូ​ន​បាន​ផលិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោម​នោះ អ្វី​ដែល​ពិសេស​នោះ​គឺ​ខ្សែ​វីដេអូ​គំនូរជីវចល​ដ៏​ល្បី ក្រោម​ចំណងជើង «​មាគ៌ា​ព្រះធម៌​» ជា​កម្មវិធី​ដែល​មាន​ខ្លឹមសារ​ព្រះពុទ្ធសាសនា ដែល​ជួយ​ផ្សព្វផ្សាយ​អំពើ​ល្អ និង​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ធ្វើអំពើ​ល្អ​។ សម្រាប់​ខ្សែ​វីដេអូ​ដែល​ពេញនិយម​មួយទៀត​នៅលើ YouTube Channel របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នោះ​គឺ​វីដេអូ​គំនូរជីវចល «​ក្រដាស​ស​» ដែលជា​កម្មវិធី​អប់រំ​ប្រចាំ​សប្តាហ៍​ដែល​ផលិត​ដោយ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែលមាន​អ្នកទស្សនា​ដ៏​ច្រើន​លើសលប់​។

​ពី​សេវាកម្ម និង​មាតិកាឌីជីថល នៅ​ឆ្នាំ​២០២១ មិត្ត​ហ្វូ​ន​បាន​ឈ្នះ​ពានរង្វាន់​មាស​សម្រាប់​ការផលិត​ខ្សែ​វីដេអូ​អប់រំ​និង​មានការ​បណ្តុះបណ្តាល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ពី​កម្មវិធី Globee Awards សម្រាប់​ខ្សែ​វីដេអូ មាគ៌ា​ព្រះធម៌​។

ដោយឡែក​នៅ​ក្នុង​ឆ្នាំ ២០២២ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​ឈ្នះ​ពានរង្វាន់​សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ល្អ​បំផុត​ប្រចាំឆ្នាំ​សម្រាប់​កម្មវិធី​ទូរទស្សន៍ «​នេះ​មិនមែនជា​សុបិន​» ពី​កម្មវិធី Globee Awards ជា​កម្មវិធី​ស្វែងរក​សាច់ញាតិ​ដែល​បាត់បង់​ក្នុងសម័យ​សង្គ្រាម​។

​យោងតាម​ការវិភាគរ​បស់ Channel’s analysis មកទល់ពេលនេះ ចំនួន​អ្នកទស្សនា​សរុប​ឈានដល់​ជាង 332.6 លាន​ដង និង​ម៉ោង​ទស្សនា​កើន​សរុប​បាន​ដល់ 16.6 លាន​ម៉ោង​។

បច្ចុប្បន្ននេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាននិងកំពុង​ផលិត​មាតិកា​កម្សាន្ត​ជាច្រើន​ផ្សេងទៀត​នៅលើ YouTube Shorts សម្រាប់​ការផលិត​វីដេអូ​ខ្លីៗ ដែលជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការផលិត​មាតិកា​ចម្រុះ​និង​ធ្វើឱ្យ​ឆា​នល​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ទទួលបាន​អ្នកទស្សនា​កាន់​ច្រើន​។

​ក្រៅពីនេះ មិន​ត្រឹមតែ​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ មិត្ត​ហ្វូ​ន ក៏​ផ្ដោតលើ​ការកសាង បង្កើត​ថ្មី និង​បង្កើត ឆា​នល YouTube របស់ខ្លួន​ក្នុងទិសដៅ​បម្រើ​សង្គម និង​បម្រើ​សហគមន៍ និង​ព្យាយាម​នាំយក​ខ្លឹម​សារសំខាន់ៗ​នៃ​វប្បធម៌​ដ៏​ល្អ​របស់​កម្ពុជា​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​ដើម្បី​ជា​ប្រយោជន៍​វិជ្ជមាន​ពី​ម្នាក់​ទៅ​ម្នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម