ព័ត៌មានអន្ដរជាតិ
ថៃ ៖ សត្វស្វាប្រមាណជាង ១ ពាន់ក្បាល ចេញហាលថ្ងៃ ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង
ប្រទេសថៃ ៖ ហ្វូងសត្វស្វាប្រមាណជាង ១.០០០ ក្បាល បានចេញប្រសេចប្រសាចពីក្នុងប្រាង្គមួយកន្លែង ដើម្បីនាំគ្នាមកយកកម្ដៅថ្ងៃ ស្របពេលអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ខ្លាំងពេក។

ប៉ុន្មានថ្ងៃដើមខែមករា ឆ្នាំ ២០២៣ នេះ ក្នុងខេត្តឡុបបុរី ប្រទេសថៃ អាកាសធាតុបានធ្លាក់ចុះមកនៅចន្លោះពី ១៦ ដល់ ១៩ អង្សាសេ ព្រមទាំងមានខ្យល់បក់មកជាប់ជាប្រចាំផង ដែលធ្វើឲ្យហ្វូងស្វាទាំងនេះ ទ្រាំនឹងភាពត្រជាក់មិនបាន។

ព្រឹកឡើងនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមបញ្ចេញរស្មី ហ្វូងស្វាទាំងតូចទាំងធំ បានរត់ចេញពីព្រៃខ្លះ និងខ្លះទៀតកំពុងរស់នៅក្នុងប្រាង្គប្រាសាទកំពូល ៣ មួយកន្លែង ក្នុងខេត្តឡុបបុរី នាំគ្នារត់ប្រដេញគ្នាដោយភាពកក់ក្ដៅ ខ្លះចេញមកបំបៅដោះកូន ខ្លះទៀតអោបគ្នាដេកយកកម្ដៅថ្ងៃ។

ដោយឡែកសត្វស្វាចំណាស់ៗមួយចំនួន បានលាក់ខ្លួនសំងំនៅតាមចន្លោះជញ្ជាំងប្រាង្គ ដើម្បីគេចពីខ្យល់ត្រជាក់ មើលទៅប្រមាណជាង ១ ពាន់ក្បាល គួរជាទីទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរមែនទែន ប៉ុន្តែដោយសារតែមានការអភិរក្ស ទើបមិនមាននរណាម្នាក់ ហ៊ានប៉ះពាល់ដល់ហ្វូងស្វាទាំងនេះឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


