ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ៧ មករា ១៩៧៩ មិនត្រឹមតែធ្វើឲ្យជីវិតមនុស្សរស់ឡើងវិញប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យគ្រប់សាសនាទាំងអស់រស់ឡើងវិញដែរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ជ័យជម្នះ ៧ មករា ១៩៧៩ មិនត្រឹមតែធ្វើឲ្យរស់ឡើងវិញនៃជីវិតមនុស្សប៉ុណ្ណោះទេ តែបានធ្វើឲ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់ រាប់ទាំងគ្រិស្តសាសនា ផងដែរ។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តើ ១០០ឆ្នាំកន្លងមកនេះ គ្រិស្តសាសនា បានឆ្លងកាត់នូវបញ្ហាអ្វីខ្លះ? ច្បាស់ណាស់ថា មិនខុសពីសាសនាដទៃទៀត ដែលក្នុងនោះ មានព្រះពុទ្ធសាសនា និងឥស្លាមសាសនា ក៏បានឆ្លងកាត់នូវសង្រ្គាម ផលវិបាកនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដំណាក់កាលនៃសង្រ្គាមជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «នោះហើយ គឺជាការចងភ្ជាប់នៃជោគវាសនា នៃបណ្ដាសាសនាទាំងអស់ ជាតិសាសន៍ទាំងអស់ដែលនៅលើទឹកដីកម្ពុជា ជាមួយនឹងសុខសន្តិភាព និងការអភិវឌ្ឍរបស់ខ្លួន ពេលយើងមានទុក្ខ គឺយើងមានទុក្ខទាំងអស់គ្នា តាមរយៈនេះអ្នកទាំងអស់គ្នា អាចយល់ដឹងបានហើយថា ៧ មករា មិនមែនគ្រាន់តែធ្វើឲ្យរស់ឡើងវិញ នៃជីវិតមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែបានធ្វើឲ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់ រាប់ទាំងគ្រិស្តសាសនា ផងដែរ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា សន្តិភាព ដែលប្រទេសកម្ពុជារកបានដោយលំបាកនាពេលនេះ មិនមែនសម្រាប់តែព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឬក៏សម្រាប់អ្នកណាម្នាក់នោះទេ ដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងបានទទួលផលប្រយោជន៍ពីសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះទាំងអស់គ្នា រាប់ទាំងគ្រិស្តសាសនារបស់យើង ផងដែរ»។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យជនរួមជាតិខ្មែរទាំងអស់ រួមគ្នាបន្តថែរក្សាសុខសន្តិភាពដែលរកបានដោយលំបាកនេះ ហើយពាក្យ «អរគុណសន្តិភាព» បាននិងកំពុងលាន់លឺរំពង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


