Connect with us

សន្តិសុខសង្គម

បញ្ជូនឃាតកកាត់ក្បាលគូជម្លោះមកតុលាការ

បានផុស

នៅ

ជនសង្ស័យ ២ នាក់​ប្ដី​ប្រពន្ធ ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ដោយ​កាត់​ក្បាល កាលពី​ខែ​ធ្នូ ឆ្នាំ ២០២២ ត្រូវ​បាន​បញ្ជូន​មកដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នា​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង ២ នាក់ ដែល​ត្រូវ​បញ្ជូន​មក​តុលាការ ទី១-ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ​ជាង​សំណង់ និង ទី២-ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ដា យ៉ា អាយុ ៣០ ឆ្នាំ។

បុរស-ស្ត្រី​ទាំង ២ នាក់​ប្ដី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ក្រុង និង​នគរបាល​ខណ្ឌ​ដង្កោ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ នៅ​ចំណុច​ផ្លូវ​១៣០ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត ជា​ជន​ដៃដល់ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ដា យ៉ា អាយុ ៣០ ឆ្នាំ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ជនរងគ្រោះ​ដាច់​ក្បាល​ពិតមែន ដោយសារ​ខឹង​ជនរងគ្រោះ​រំលោភ​ប្រពន្ធ​របស់​ខ្លួន។

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២២ កន្លងទៅ មាន​ករណី​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ក្នុង​កន្លែង​លាង​រថយន្ត​មួយ​កន្លែង ស្ថិតនៅ​ជិត​ច្រក​ចូល​ផ្សារ​ទំនើប​ជីបម៉ុង ផ្លូវ ៥០ ម៉ែត្រ ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​សមត្ថកិច្ច​សង្ស័យ​ជា​ករណី​ឃាតកម្ម ហើយ​បាន​បើក​ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​ដៃដល់៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម