សន្តិសុខសង្គម
នគរបាលស្រុកអង្គរបុរី ចាប់ខ្លួនជនជាប់ចោទ ២ នាក់ ខណៈម្នាក់ជាប់ចោទពីបទឃាតកម្មកាលពីជាង ១០ ឆ្នាំមុន
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទចំនួន ២ នាក់ ពាក់ព័ន្ធករណី “ឃាតកម្ម” និង “អំពើលួច” ក្រោយទទួលបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ប្រតិបត្តិការនេះកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី។
ជនជាប់ចោទទី ១.ឈ្មោះ សៅ សារុន ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ ជននេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាលេខ ២៤២/២០១៩ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ របស់សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធបទល្មើស “ឃាតកម្ម” ដែលបានប្រព្រឹត្តនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៣។ ដោយឡែក ជនជាប់ចោទទី ២.ឈ្មោះ ផាន់ មិថុនា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានចាប់ខ្លួនតាមដីកាលេខ ១៤២“ដ”/២០២៥ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ របស់សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធបទល្មើស “អំពើលួច” ដែលបានប្រព្រឹត្តកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងមូលដ្ឋានដដែល។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនជាប់ចោទទាំង ២ នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។


សមត្ថកិច្ចបានបញ្ជាក់ថា ការអនុវត្តដីកាចាប់ខ្លួននេះ គឺជាផ្នែកមួយ នៃការពង្រឹងការអនុវត្តច្បាប់ និង ការបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ដើម្បីធានាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


