Connect with us

សន្តិសុខសង្គម

ករណីជំរិតទារប្រាក់នៅខេត្តកណ្ដាល ៖ តុលាការសម្រេច ឃុំខ្លួនជនត្រូវចោទពីរនាក់ប្ដីប្រពន្ធដាក់ពន្ធនាគារ

បានផុស

នៅ

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទពីរនាក់ប្ដីប្រពន្ធដាក់ពន្ធនាគារ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់បណ្ដាលឲ្យក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំបាត់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល ជនត្រូវចោទជាប្ដីមានឈ្មោះ គឹម វណ្ណា អាយុ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងអាយុជនរងគ្រោះ តាមបញ្ញាត្តិមាត្រា ២៥៤ និងមាត្រា ២០២ នៃក្រមព្រហ្មទណ្ឌ។ និងឈ្មោះ ធី ណារ៉ុង អាយុ២៧(ជាប្រពន្ធ) ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងអាយុជនរងគ្រោះ តាមបញ្ញាត្តិមាត្រា ២៩ និងមាត្រា២៥៤ និងមាត្រា ២០២ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាបថា ករណីចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនដៃដល់ឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យជាប្ដីត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានក្រោយកើតហេតុ ចំណែកជនសង្ស័យជាប្រពន្ធត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រតិបត្តិការយ៉ាងសកម្ម និងហ្មត់ចត់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទៅលើភស្តុតាង និងអង្គហេតុជុំវិញការស្លាប់របស់ជនរងគ្រោះ។ ជនសង្ស័យត្រូវបានគេស្គាល់ថា គឺជាពូសាច់ថ្លៃ និងម្ដាយមីងបង្កើតរបស់ក្មេងស្រីជនរងគ្រោះ បានផ្ញើសារគំរាមឪពុកម្ដាយក្មេងរងគ្រោះ និងជំរិតទារប្រាក់ចំនួន១ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងកូនស្រី។ ក្រោយពីទទួលបានសារពីជនសង្ស័យ ឪពុកម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែជនគ្រោះបានស្លាប់បាត់ទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម