Connect with us

សន្តិសុខសង្គម

ទាស់សម្តីរឿងអស់ស្រាផឹក ជនបង្កយកកាំបិតចាក់សម្លាប់ជនរងគ្រោះស្លាប់ភ្លាមៗ និងកុមារម្នាក់របួសធ្ងន់

បានផុស

នៅ

បុរស២នាក់ជាមិត្តភក្កិនិងគ្នាបានផឹកស្រាជាមួយគ្នា លុះអស់ស្រាផឹកទាស់សម្តីរហូតឈានដល់ការយកកាំបិតចាក់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ និងកុមារម្នាក់រងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង២១:១៥នាទី នៅចំនុចក្នុងផ្ទះជនរងគ្រោះ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ថា ជនសង្ស័យមានឈ្មោះ សឿន ណាត ភេទប្រុស កើតថ្ងៃទី១ ខែកុម្ភ: ឆ្នាំ១៩៩៧ សញ្ជាតិខ្មែរ ស្រុកកំណើតនៅខេត្តកំពង់ចាម មុខរបកម្មករនេសាទ  បច្ចុប្បន្នស្នាក់នៅផែទទួលផលនេសាទ(លើទូក) ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ

បើតាមលោកអធិការក្រុងខេមរភូមិន្ទ បញ្ជាក់ទៀតថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន (សួរផ្ទាល់វិជ្ជមាន) និងមិនធ្លាប់ជាប់ពន្ធនាគារ។ ចំណែកជនរងគ្រោះឈ្មោះចាន់ សាន ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ មុខរបកម្មករ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ដងទង់ បានស្លាប់បាត់បង់ជីវិត និងកូនប្រុសឈ្មោះចាន់ ដែន អាយុ១៣ឆ្នាំ(រងរបួស ខ្លួន៦កន្លែង នឹងក្បាល២កន្លែង)

សមត្ថកិច្ចបានបន្ដថា ជនសង្ស័យ និងជនរងគ្រោះជាអ្នករាប់អានជិតស្និតនិងគ្នា ហើយជនសង្ស័យចេញចូលផ្ទះជនរងគ្រោះបានធម្មតា។ មូលហេតុដែលនាំឱ្យមានអំពើឃាតកម្មនេះ ជនសង្ស័យបានផឹកស្រាថ្នាំអស់ចំនួន២ដបនៅផែនេសាទ បន្ទាប់មកក៏ជិះម៉ូតូឌុបឡើងមកផ្ទះជនរងគ្រោះ ចាន់ សាន ដូចរាល់ដង ហើយក៏បានអង្គុយលេងរហូតដល់ម៉ោងប្រមាណ២១:០០នាទី ជនសង្ស័យ និងជនរងគ្រោះទាស់ពាក្យសម្តីនិងគ្នាទើបជនសង្ស័យយកកូនកាំបិទចុងស្រួចចាក់ទៅលើជនរងគ្រោះ ជាច្រើនកាំបិទបណ្ដាលឲ្យស្លាប់ នឹង កូនប្រុសរបស់ជនរងគ្រោះរបួស ជាច្រើនកន្លែង។

ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានបោះកូនកាំបិទចោលចូលក្នុងទឹកព្រែក ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវពលរដ្ឋ និងសមត្ថកិច្ចឡោមពទ្ធ័ចាប់ខ្លួនយកពីក្នុងទឹកឡើងគោកបានតែម្តង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំអនុវត្តន៍នីតិវិធីបន្ត៕ អត្តបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម