ព័ត៌មានជាតិ
សិស្សនៅស្រុកកំពង់សីលា ជិតមានរថយន្តក្រុងជិះ បញ្ចៀសសុំរថយន្តអ្នកដំណើរជិះទៅសាលារៀន
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅពេលខាងមុខក្រោយទទួលបានការឧបត្ថម្ភរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុង នឹងអាចដោះស្រាយបញ្ហាលំបាករបស់សិស្សសិក្សានៅវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ដែលរាប់ឆ្នាំតែងតែពឹងអាស្រ័យលើការសុំរថយន្តអ្នកដំណើរជិះទៅមកសាលារៀន។
លោកគួច ចំរើន បានបញ្ជាក់ថា សិស្សសិក្សានៅវិទ្យាល័យកំពង់សីលាតាមផ្លូវជាតិលេខ ៤ ក្នុងស្រុកកំពង់សីលា មួយចំនួនត្រូវពឹងអាស្រ័យលើការសុំរថយន្តអ្នកដំណើរជិះទៅមកសាលារៀនជារៀងរាល់ថ្ងៃ។ ប៉ុន្តែលោកអភិបាលខេត្តរំពឹងទុកថា តាមរយៈការឧបត្ថម្ភរថយន្តក្រុងប្រមាណ ៦០ គ្រឿងរបស់ក្រុមហ៊ុនប៊ូយ៉ុងមករដ្ឋបាលខេត្ត នឹងអាចជួយដោះស្រាយ និងកាត់បន្ថយការលំបាកសម្រាប់សិស្សនៅតំបន់ឆ្ងាយៗដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន។

បើតាមលោកអភិបាលខេត្ត កន្លងមករដ្ឋបាលខេត្តក៏បានគិតគូរដោយបានចំណាយថវិកាទិញម៉ូតូ ដើម្បីឱ្យមន្រ្តីមូលដ្ឋានមានលទ្ធភាពដឹកសិស្សទៅមកសាលារៀន។ តែដោយសារនៅស្រុកកំពង់សីលា ជាតំបន់ដែលមានទឹកភ្លៀងច្រើន ហើយការប្រើប្រាស់មិនសមស្របគ្មានសុវត្ថិភាព ណាមួយមិនគ្រប់គ្រាន់តាមតម្រូវការ ទើបសិស្សខ្លះក៏នៅតែបន្តជ្រើសរើសវិធីសាស្ត្រកាក់សុំរថយន្តតាមផ្លូវ ដើម្បីអាចជិះធ្វើដំណើរទៅសាលារៀន។
លោកគ្រូ គង់ សុវុទ្ធី នាយកសាលាវិទ្យាល័យហ៊ុន សែន កំពង់សីលា បានប្រាប់បណ្តាញព័ត៌មានថា ទម្លាប់ការសុំរថយន្ដតាមផ្លូវរបស់សិស្សកើតមានតាំងពីឆ្នាំ ២០០០។

លោក សុវុទ្ធី បញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្ទះសិស្សខ្លះមានចម្ងាយប្រមាណ ៥-៦ គីឡូម៉ែត្រពីសាលារៀន ហើយគ្រួសារមានជីវភាពខ្សត់ខ្សោយ។ ដោយឡែកអាណាព្យាបាលសិស្សមួយចំនួន ទោះបីមានលទ្ធភាពទិញម៉ូតូឱ្យកូនជិះក៏មិនហ៊ានបណ្តោយ ព្រោះបារម្ភពីសុវត្ថិភាពចរាចរណ៍ការជិះធ្វើដំណើរតាមផ្លូវជាតិដែលសំបូររថយន្តតូចធំបរកាត់»។
លោកនាយកសាលាបានបន្តថា ក្នុងមួយថ្ងៃមានសិស្សសុំជិះជិត ១០០ នាក់ ហើយមានតែរថយន្តដឹកធុនធំប៉ុណ្ណោះដែលច្រើនជួយយកអាសារដឹកសិស្សទៅមករាល់ថ្ងៃ៕
ដោយ៖ ថារី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន