ព័ត៌មានជាតិ
ភ្ជាប់ការហ្វឹកហាត់ អភិបាលខេត្តកណ្ដាល ជំរុញឱ្យកម្លាំងអាវុធហត្ថទើបរើសថ្មី ខិតខំស្វែងយល់ពីបច្ចេកវិទ្យា
អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ដែលមានសមត្ថភាព និងទេពកោសល្យក្នុងការចេះប្រើប្រាស់ផ្នែកបច្ចេកវិទ្យាឱ្យខិតខំប្រឹងប្រែងសម្រួចសមត្ថភាព និងការស្វែងយល់ថែមទៀតពីបច្ចេកវិទ្យា នៅពេលចូលហ្វឹកហាត់។

ការជំរុញ និងលើកទឹកចិត្តនេះ គឺបន្ទាប់ពីលោកអភិបាលខេត្ត កត់សម្គាល់ឃើញថា បច្ចុប្បន្ននេះបច្ចេកវិទ្យាបានក្លាយទៅជាសមរភូមិមួយផ្នែកនៅក្នុងសង្គ្រាម។ លោក គួច ចំរើន បានបញ្ជាក់ថា បច្ចេកវិទ្យាពិតជាមានការចាំបាច់ក្នុងការការពារបូរណភាពទឹកដី ដែលត្រូវតែធ្វើការហ្វឹកហាត់ និងស្វែងរកអ្នកដែលមានសមត្ថភាពចេះដឹង និងការយល់ដឹងទៅលើទេពកោសល្យខាងផ្នែកប្រព័ន្ធបច្ចេកវិទ្យានេះ។

ក្នុងពេលសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីចំនួន១៥នាក់ ដែលត្រូវចូលទៅហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ កំបូល នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូច្នេះថា សូមយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីសម្រួចចិត្តនិងខិតខំប្រឹងប្រែងដើម្បីស្វែងយល់ពីបច្ចេកវិទ្យា ព្រោះសង្គ្រាមបច្ចុប្បន្ន គឺជាសមរភូមិបច្ចេកវិទ្យា ប្រសិនបើយើងមិនយល់ដឹងលើបញ្ហានោះទេ បញ្ហាគ្រោះថ្នាក់នឹងនៅជិតយើង ប៉ុន្តែនៅពេលដែលយើងយល់ដឹងពីបញ្ហាបច្ចេកវិទ្យានេះច្បាស់លាស់ យើងអាចបញ្ជៀសនូវបញ្ហានេះឱ្យចាក់ឆ្ងាយពីគ្រោះថ្នាក់បាន។
មិនត្រឹមតែប៉ុនហ្នឹង លោក បន្ថែមថា ការយល់ដឹងពីបច្ចេកវិទ្យា ក៏ថែមទាំងបង្កើតបាននូវគុណសម្បត្តិដ៏ធំធេង ដើម្បីរួមជាមួយយុទ្ធមិត្តក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកសត្រូវចំពោះមុខឱ្យបានជោគជ័យផងដែរ។

លោក គួច ចំរើន ក៏បានផ្ដាំដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវគោរពវិន័យឱ្យបានល្អក្នុងការហ្វឹកហាត់ដើម្បីឱ្យមានកាយសម្បទារឹងមាំ រហ័សរហួន ព្រោះបេសកកម្មស្ថិតក្នុងចំណុចក្ដៅ ក្នុងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស និងការបង្ក្រាបបទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


