ព័ត៌មានជាតិ
ខេត្តកណ្តាលហ៊ុំព័ទ្ធរាជធានីភ្នំពេញ មានច្រកទ្វារព្រំដែនចំនួន ៤ ទំនាក់ទងជាមួយប្រទេសវៀតណាម
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានឱ្យដឹងថា ខេត្តកណ្តាលជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយ ដែលមានទីតាំងភូមិសាស្ត្រហ៊ុំព័ទ្ធរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញ និងកំណើនសេដ្ឋកិច្ចជាតិ។
ខេត្តកណ្តាលមានសក្តានុពលខ្ពស់លើផ្នែក កសិកម្ម ,ឧស្សាហកម្ម នគរូបនីយកម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។
លោក គួច ចំរើន បានលើកឡើងពីភូមិសាស្រ្តខេត្តកណ្តាល ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម និងខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។
ពាក់ព័ន្ធភូមិសាស្រ្តជាប់ជាមួយប្រទេសវៀតណាម លោក គួច ចំរើន ដែលបានផ្លាស់ប្តូរតំណែងពីអភិបាលខេត្តព្រះសីហនុ មកដឹកនាំនៅខេត្តកណ្តាលបានបញ្ជាក់ថា ខេត្តមានច្រកទ្វារព្រំដែនចំនួន ៤ សម្រាប់ការធ្វើទំនាក់ទំនង និងធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិមានចំនួន ២ គឺច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងច្រកតំបន់ព្រំដែនមានចំនួន២ គឺច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា និងច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


