កីឡា
U-22 កម្ពុជា នឹងទៅបោះជំរំហ្វឹកហាត់នៅថៃ ដើម្បីត្រៀមស៊ីហ្គេម ២០២៣
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ ដែលជាក្រុមត្រូវប្រកួតក្នុងស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នឹងចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ដដែលខាងលើ។

តាមការបញ្ជាក់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រកាសជាផ្លូវការពីបញ្ជីឈ្មោះបឋមរបស់កីឡាករក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ សម្រាប់ត្រៀមធ្វើការបោះជំរំហ្វឹកហាត់នៅប្រទេសថៃ។
គម្រោងដែលនឹងប្រកាសបញ្ជីឈ្មោះបឋមនោះគឺនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ខណៈដំណឹងចុងក្រោយមកថា ក្រុមនេះគ្រោងនឹងចាកចេញដើម្បីបោះជំរំហ្វឹកហាត់នៅថៃ នាចុងខែកុម្ភៈផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ វិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា នឹងកំណត់កូតាកីឡាករស្ថិតនៅអាយុក្រោម ២២ ឆ្នាំ និងមិនឲ្យប្រើកីឡាករលើសអាយុឡើយ។
បាល់ទាត់បុរស នៅស៊ីហ្គេម ២០២៣ នឹងចាប់ផ្ដើមប្រកួតមុនគេ ពោលគឺមុនពិធីបើកជាផ្លូវការ ដែលគ្រោងប្រកួតបើកឆាកនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


