Connect with us

ជីវិតកម្សាន្ដ

បង្ហាញមុខតារាស្រីលំដាប់ពិភពលោក ៤ រូប មានឥទ្ធិពលបំផុតនៅលើ IG

បានផុស

នៅ

មិនត្រឹមតែតារាស្រីជួរមុខក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគេក៏ត្រូវបានគេចាត់ទុកថាជាតារាលំដាប់ពិភពលោក និងជាមនុស្សដែលមានឥទ្ធិពលបំផុតក្នុង​វិស័យកម្សាន្ត​នាពេលនេះ។

សម្រាប់តារាស្រីល្បីៗដែលកំពុងតែមានឥទ្ធិពលខ្លាំងនាពេលនេះគឺ Selena Gomez, Beyoncé, LISA សមាជិកក្រុម BLACKPINK និង Rihanna ដែលអ្នកទាំង ៤ រូប​ត្រូវបានគេចាត់ទុកថាជាតារាស្រីមាននិន្នាការ​ខ្លាំង​ក្នុង​ពិភព​កម្សាន្ត​ និងនៅលើបណ្ដាញសង្គម Instagram ថែមទៀតផង។

ចំណាតថ្នាក់លេខ ១ បានទៅលើចម្រៀង Selena Gomez ដោយនាងមានអ្នកតាមដានចំនួន ៣៧៩ លាននាក់នៅលើ Instagram ​ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ថ្នាក់លេខ ២ បានទៅលើតារាចម្រៀងប៉ុប Beyoncé ដែលមានអ្នកតាមដានចំនួន ២៩៧ លាននាក់នៅលើ Instagram ផ្ទាល់ខ្លួន។

ចំណាត់ថ្នាក់ទី ៣ បានទៅលើតារាកូរ៉េ LISA សមាជិកក្រុម BLACKPINK ដែលមានចំនួនអ្នកតាមដាន Instagram លើសពី ៨៨.៦ លាននាក់។

ដោយឡែកចំណាត់ថ្នាក់លេខ៤ គឺបានទៅលើតារាចម្រៀង Rihanna ដែលមានអ្នកតាមដាននាងជាង ១៤៤ លាននាក់នៅលើ Instagram ផ្ទាល់ខ្លួន។

យ៉ាងណាមិញទោះបីជា Lisa ស្ថិតក្នុង​ចំណោម​តារាកំពូល​ទាំង ៤ ដែលមានអ្នកតាមដាន Instagram ១០០ លាន​នាក់​ក៏​ដោយ ក៏​ប្រជាប្រិយភាពនិង​ឥទ្ធិពល​របស់នាងអាច​ដណ្ដើម​យកចំណាត់ថ្នាក់លេខ៣ បាន​ដោយជោគជ័យ។​ ជាងនេះទៅទៀត នៅឯប្រទេសថៃ​នាងក៏បានដំណ្ដើមបានលេខ១ យកឈ្នះតារាស្រីៗជួរមុខផ្សេងទៀតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្នាំ ២០២៣ តារាថៃ ៥ រូប មានអ្នកតាមដានលើ IG ច្រើនជាងគេបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម