Connect with us

ព័ត៌មានអន្ដរជាតិ

ត្រជាក់ខ្លាំងពេកនៅថៃ ស្លាប់មនុស្ស២នាក់

បានផុស

នៅ

សីតុណ្ហភាពចុះត្រជាក់ខ្លាំងក្នុងខេត្តមួយចំនួន នៅភាគខាងជើងនិងភាគឦសានប្រទេសថៃ បានបណ្តាលឲ្យមានមនុស្សស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញ​ ប៉ូលិសស្រុក Muang Nong Khai ត្រូវបានគេជូនដំណឹងថា បុរសអាយុ៦៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងខ្ទមរបស់គាត់។ មន្ត្រីពេទ្យសង្ស័យថា បុរសម្នាក់នេះស្លាប់ដោយសារគាំងបេះដូងដែលបណ្តាលមកពី សីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅពេលយប់។

ទន្ទឹមនឹងនេះដែរ បុរសម្នាក់ទៀតអាយុ៥៩ឆ្នាំក្នុងខេត្ត Udon Thani បានស្លាប់ដោយសារជំងឺដំបៅក្រពះ បន្ទាប់ពីផឹកស្រាពេលអាកាសធាតុត្រជាក់កាលពីថ្ងៃអង្គារ។

នាយកដ្ឋានឧតុនិយមបាននិយាយថា តំបន់មួយចំនួនក្នុងប្រទេសថៃ មានសីតុណ្ហភាពចុះត្រជាក់ពី១ទៅ៣អង្សាសេនៅពេលព្រឹក ជាពិសេសនៅតាមតំបន់ជួរភ្នំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ហេតុអ្វីស្តេច​ Vajiralongkorn ចូលចិត្តនៅអាល្លឺម៉ង់? តើទ្រង់ដឹកនាំប្រទេសថៃដោយរបៀបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម