សន្តិសុខសង្គម
ឧត្តមសេនីយ៍ទោ សុង លី ធ្វើបទបាឋកថាស្តីពី ការដឹកនាំបញ្ជាកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង ដល់សិក្ខាកាម៣៦៣នាក់
នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញធ្វើបទបាឋកថា ស្តីពី “ការដឹកនាំបញ្ជាកងកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង” ចំនួន០៣ករណី ជូនដល់សិក្ខាកាម ចំនួន៣៦៣នាក់ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់៣ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឳកាសធ្វើបទបាឋកថានេះ លោកឧត្តមសេនីយ៍ទោ សុង លី បានលើកយកករណីជាក់ស្ដែងចំនួន៣រួមមាន៖
១. ករណីប្រើប្រាស់ សម្រួល និងចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក (Rock)
២. ករណីឃាតកម្មគិតទុកជាមុន ដោយជនបរទសម្លាប់ជនបរទេស (រឹតកសម្លាប់ដាក់សាកសពក្នុងវ៉ាលិស រួចយកទៅដុតចោល)
៣. ករណីឃាតកម្មគិតទុកជាមុន ដោយជនបរទសម្លាប់ជនជាតិខ្មែរ (ស្លាប់ដោយសារការច្របាច់ ក)៕



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


