ព័ត៌មានជាតិ
ភ្នាក់ងារសង្គមកិច្ច ត្រូវពិនិត្យមើលលើអ្វី ដែលជាឫសគល់ រុញច្រានកុមារឲ្យឈានទៅប្រព្រឹត្តបទល្មើស
លោក តូច ចាន់នី បានថ្លែងនូវការជំរុញឲ្យភ្នាក់ងារសង្គមកិច្ចរៀបចំរបាយការណ៍ ដើម្បីពិនិត្យមើលលើអ្វី ដែលជាឫសគល់នៃបញ្ហា រុញច្រានកុមារឲ្យឈានទៅប្រព្រឹត្តបទល្មើស ពោលគឺផ្តោតលើស្ថានភាព គ្រួសារ អាកប្បកិរិយា ប្រវត្តិនៃការសិក្សាអប់រំ ការរស់នៅ ការរីកលូតលាស់ កម្រឹតយល់ដឹង បញ្ហាអារម្មណ៍ ផ្លូវចិត្ត និងបរិយាកាសជុំវិញរបស់កុមារ ដើម្បីផ្តល់ជូនជាយោបល់ដល់អយ្យការ និងតុលាការ សម្រាប់ពិនិត្យពិចារណាមុននឹងធ្វើការសម្រេចចិត្ត ដូចដែលមានចែងក្នុងមាត្រា៣៩ និង៤៩នៃច្បាប់នេះ។

លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស តំណាងលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងកម្មវិធីវគ្គណែនាំស្តីពីការប្រើប្រាស់ទម្រង់របាយការណ៍ប៉ាន់ប្រមាណសុខុមាលភាព និងស្ថានភាពសង្គមរបស់អនីតិជនទំនាស់នឹងច្បាប់នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសង្គមកិច្ចខេត្តកំពត។ ក្នុងនាមតំណាងលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានថ្លែងថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះ ចង្អុលបង្ហាញពីតួអង្គសំខាន់ៗ ចំនួនប្រាំ នោះគឺ ភ្នាក់ងារសង្គមកិច្ច មេធាវី មន្ត្រីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងចៅក្រម ដែលត្រូវចូលរួមអនុវត្តច្បាប់នេះ។ ថ្ងៃនេះ មានវត្តមានតួអង្គបីមកចូលរួមមាន៖ ព្រះរាជអាជ្ញាអមសាលាដំបូង នគរបាលទទួលបន្ទុកផ្នែកយុត្តិធម៌ និងភ្នាក់ងារសង្គមកិច្ច មកពីខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ។


លោក តូច ចាន់នី បានថ្លែងថា ដើម្បីអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះ ឲ្យមានប្រសិទ្ធិភាពបន្ថែមទៀតនោះ ភ្នាក់ងារសង្គមកិច្ចទាំងអស់ ត្រូវបន្តពិនិត្យមើលលើអ្វី ដែលជាឫសគល់ រុញច្រានកុមារឲ្យឈានទៅប្រព្រឹត្តបទល្មើសនោះតែម្តង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


