ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើវិស័យសំខាន់ៗ
នារសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាង គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម និង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី ៩) ជាមួយរដ្ឋបាលខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី ៩ នៃព្រឹទ្ធសភា លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុដានី អភិបាលរងខេត្ត និងលោក សុខា រ៉ាម អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។

គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើវិស័យសំខាន់ៗ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការទី ៩ នៃព្រឹទ្ធសភា រួមមាន វិស័យសាធារណការ ដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម និងការរៀបចំដែនដីនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដើម្បីធានាបាននូវការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត បានធ្វើរបាយការណ៍សង្ខេបជូនគណៈប្រតិភូព្រឹទ្ធសភា អំពីស្ថានភាពទូទៅ និងសមិទ្ធផលនានាដែលខេត្តសម្រេចបាន ព្រមទាំងលើកឡើងនូវសំណូមពរមួយចំនួន ដើម្បីសុំការគាំទ្រ និងជំរុញយន្តការការងារឲ្យកាន់តែរលូនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ ភក្ដី


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


