សន្តិសុខសង្គម
ផ្ដន្ទាទោសបុរសជនជាតិថៃម្នាក់ និងខ្មែរម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
លោក ញឹម ពិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងលោក សម ឬទ្ធីវាសនា ជាតំណាងអយ្យការ កាលពីព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិថៃម្នាក់ និងខ្មែរម្នាក់ ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗចំនួន ៦០ លានរៀល ក្រោមការចោទប្រកាន់ពីបទ«រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន និងបទ កាន់កាប់ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត»។
ជនជាប់ចោទទាំង ២ នាក់ ដែលតុលាការកម្ពុជាផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរនេះ ទី១/ ឈ្មោះ គឹម សំភោគ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ។ ទី២/ ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិថៃ។ តុលាការ សម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្ត។
ពួកគេទាំង ២ នាក់ ត្រូវបានតុលាការបើកសវនាការសួរដេញដោលជាច្រើនលើកចាប់តាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ពាក់កណ្ដាលខែមីនា ឆ្នាំ ២០២៣ នេះ ដោយតុលាការបានចោទប្រកាន់ពួកគេ ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ៤០ និង មាត្រា ២០ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
សូមរំលឹកថា សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបឈ្មោះ ប្រាក់ សឺត និង ឈ្មោះ គឹម សំភោគ ហើយពួកគេបានបាញ់តដៃជាមួយសមត្ថកិច្ច កាលពីរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។ ពេលនោះសមត្ថកិច្ចចាប់យកវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២៤ កញ្ចប់ធំ ទម្ងន់ប្រមាណជាង ២៤ គីឡូក្រាម។
ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤ កញ្ចប់ ទម្ងន់ប្រមាណ ៤ គីឡូក្រាម ព្រមទាំងសម្ភារៈចាប់យកមាន រថយន្ត ៤ គ្រឿង, ទូរស័ព្ទ ៦ គ្រឿង អាវុធខ្លីម៉ាករ៉ូឡូ ១ ដើម សំបកគ្រាប់ ៣ គ្រាប់ និង គ្រាប់មិនទាន់បាញ់ ៣ គ្រាប់៕
អត្ថបទ ៖ មករា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ