ព័ត៌មានជាតិ
អាជ្ញាធរខេត្តរតនគិរី បញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់នៃការសេពគ្រឿងញៀននៅតាមសាលារៀន
ប្រភេទរុក្ខជាតិញៀន និងគ្រឿងផ្សំពីសារធាតុញៀនជាវត្ថុដែលបានបំផ្លាញអនាគតសិស្សានុសិស្សដែលប្រើប្រាស់វា និងនាំឱ្យប្រព្រឹត្តអំពើអបាយមុខ បាត់បង់ឱកាស និងបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ដើម្បីបញ្ជ្រាបការយល់ដឹងអំពីផលវិបាកនៃការសេពគ្រឿងញៀន អាជ្ញាធរខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបរិវេណវិទ្យាល័យវីរៈជ័យ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ មេឃុំទាំង៩ មេប៉ុស្តិ៍ទាំង៩ និងសិស្សានុសិស្សសរុបចំនួន ៧៣០នាក់។

លោក គិន វណ្ណា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តរតនគិរី បានថ្លែងថា ការប្រើប្រាស់គ្រឿងញៀន បំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លោកបានជំរុញឱ្យយុវជនខិតខំរៀនសូត្រចៀសឱ្យឆ្ងាយពីគ្រឿងញៀន យ៉ាងហោចណាស់រៀឱ្យចប់ថ្នាក់ទី១២ ដើម្បីមានឱកាសស្វែងរកការងារធ្វើនៅថ្ងៃអនាគត។
លោកបន្តថា នៅក្រុងបានលុង មានសិស្សសាលាមួយចំនួនលួចជក់បារីអេឡិចត្រូនិក (Vape) មានសារធាតុញៀន ដែលនឹងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងការសិក្សារបស់ពួកគេនាពេលអនាគត។ បើតាមលោក គិន វណ្ណា អ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនជាង ៩០០នាក់ កំពុងជាប់ឃុំនៅពន្ធនាគារ។

ក្រោយធ្វើបទបង្ហាញអំពីគ្រោះថ្នាក់នៃការសេពគ្រឿងញៀន លោកសង្ឃឹមថា សិស្សានុសិស្សនឹងមិនប្រើប្រាស់គ្រឿងញៀន និងជក់បារីអេឡិចត្រូនិក។ លោកក៏បានសំណូមពរឱ្យសាធារណជន ជាពិសេសសិស្សានុសិស្ស ហ៊ានរាយការណ៍អំពីបញ្ហាគ្រឿងញៀនតាមរយៈកម្មវិធី App (NoDrug)។
ពាក់ព័ន្ធវិស័យអប់រំវិញ លោកស្រី ឈុន ធា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី មានប្រសាសន៍ថា វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅស្រុកវើនសៃ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកស្រីបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធអប់រំបានប្រែប្រួលពីការខ្វះខាតទៅជាសម្បូរបែប និងបានផ្លាស់ប្តូរមុខមាត់តំបន់ដែលធ្លាប់គ្មានវិទ្យាល័យ ឱ្យក្លាយជាតំបន់មានសាលារៀនគ្រប់កម្រិត ចាប់ពីបឋមសិក្សា អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ ដើម្បីឆ្លើយតបនឹងកំណើនសិស្ស។

យុវជនពីររូប គឺ ប៊ុន ភក្តី សិស្សថ្នាក់ទី១២ D និងយុវតី ហេង វិតា សិស្សថ្នាក់ទី១២ A បានលើកឡើងស្រដៀងគ្នាថា ក្រោយចូលរួមកម្មវិធីនេះ ពួកគេនឹងខិតខំរៀនសូត្រ ដើម្បីក្លាយជាបុគ្គលគំរូក្នុងសង្គម និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ជាពិសេសប្តេជ្ញាចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕
ដោយ៖ ខៀវ ចាប
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


