Connect with us

សន្តិសុខសង្គម

អាវុធ​ហត្ថ​ខេត្ត​តាកែវ​ បង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់​ខ្លួន​ជនសង្ស័យ ​២ នាក់​ និង​ ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ និង ដកហូតថ្នាំញៀនបាន ៩ កញ្ចប់ នៅស្រុកត្រាំកក់ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីដោយ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

កម្លាំងប្រតិបត្តិការដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស ដោយសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានចុះបង្ក្រាបជាក់ស្តែងរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់។

ជនសង្ស័យឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ ស៊ឹម ភួង ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ២-ឈ្មោះ ម៉ម ប៊ុនធឿន ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៩ កញ្ចប់ ទម្ងន់ ២.២៧ ក្រាម (ទាំងសំបកថង់) , ទូរស័ព្ទដៃចំនួន ៤ គ្រឿង និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ២ នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម