សន្តិសុខសង្គម
សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ និងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯក កាន កេន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ ចុះបង្ក្រាបជាក់ស្ដែងនូវករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងការកាន់កាប់គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ (ស្រី ០១នាក់) ដែលសុទ្ធសឹងជាជនជាតិវៀតណាម នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងនោះ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ សារធាតុញៀនសរុប៖ ៧៧០២.០៤ ក្រាម (ជាង ៧ គីឡូក្រាម), គ្រាប់កាំភ្លើងខ្លី ០៤ គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀន ០២ គ្រឿង, ទូរសព្ទដៃ ៥ គ្រឿង, ម៉ូតូ ១ គ្រឿង, សម្ភារៈសម្រាប់កែច្នៃ និងវេចខ្ចប់មួយចំនួនធំទៀត (ម៉ាស៊ីនក្រឡុក, ម៉ាស៊ីនបូមខ្យល់ចេញ និងឧបករណ៍ផ្សេងៗ)។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕
ដោយ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


