Connect with us

ព័ត៌មានជាតិ

សមាជិកចំនួនជិត៥០នាក់ មកពីគណបក្សពីរ​សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

បាត់ដំបង៖ សមាជិកសមាជិកាចំនួន៤៧នាក់ បានសម្រេចចិត្តចាកចេញពីគណបក្សចំនួន២មកសុំរួមរស់ជាមួយ​គណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះមានមកពី គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សហ្វុនស៊ិនប៉ិច។ ពិធីប្រកាសបញ្ចូលជាសមាជិកថ្មី បានធ្វើឡើង នៅភូមិថ្មី ក្នុងស្រុកថ្មគោល កាលពីថ្ងៃទី១៨ខែ មីនា ម្សិលមិ ក្រោមអធិបតីភាពលោក ជា សម្បត្តិ ជាអភិបាលស្រុកថ្មគោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុកថ្មគោល និងជាប្រធានគណកម្មាធិការ​គណបក្សស្រុកថ្មគោល​បានឲ្យដឹងថា ការចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិក​សមាជិកាទាំង៤៧នាក់​មកពីគណបក្សចំនួន២ខាងលើនេះ បានធ្វើឡើងដោយចិត្តស្មោះគ្មានការបង្ខិតបង្ខំតាមរូបភាពណាមួយនោះទេ។ លោកបន្តថា សមាជិកសមាជិការដែលបានស្ម័គ្រចិត្តលាលែងពីគណបក្សទាំងពីរខាងលើនេះ មានចំនួន៤៧នាក់​ក្នុងនោះស្ត្រី៨រូប ។

សមាជិកថ្មី បានលើកឡើងថា តាំងពីដើមរហូតដល់បច្ចុប្បន្នសង្គមជាតិកាន់តែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់​ជាពិសេសនៅតាមមូលដ្ឋានសហគមន៍ ក៏មានការចុះជួយជ្រុមជ្រែងពីមន្ត្រីគណបក្សប្រជាជន ដោយស្មើភាព​គ្នាស្របតាមការរស់នៅរបស់ពួកគាត់ជាប្រជាពលរដ្ឋប្រកបដោយសិទ្ធិសេរីភាពគ្មានការគំរាមហែង និងរស់នៅ​ក្រោមដំបូលសន្តិភាពតែមួយ ទើបពួកគាត់ស្ម័គ្រចិត្តមករស់នៅនិងគាំទ្រគណបក្សប្រជាជនតែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៧ វិនាទី មុន

គ្រាន់តែបង្ហើបឃ្លាអន្ទងក្នុងបទ «មនសិការជាតិខ្មែរ» អ្នកគាំទ្រ ខេមរៈ សិរីមន្ត ពោលសរសើរគ្រប់គ្នា

សេដ្ឋកិច្ច១២ នាទីutes មុន

កម្ពុជាគួរមានយន្តការអ្វីខ្លះ ដើម្បីរក្សាតម្លៃគ្រាប់ស្វាយចន្ទីឱ្យមានស្ថិរភាព

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

វៀតណាម និងចិន​​​លុបចោលជើងហោះហើរ ខណៈព្យុះទីហ្វុង​វីពផា បន្តបក់បោក

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ប៉ូលិស​ថៃ ចាប់ខ្លួន​បុរស​ជប៉ុនមកពិន័យ​ ក្រោយ​បើកម៉ូតូទាំងអាក្រាត​កាយ នៅទីសាធារណៈ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ណេតាន់យ៉ាហ៊ូ ពុល​ចំណី លុបចោល​ការ​ផ្ដល់​សក្ខីកម្ម​នៅតុលាការ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៤ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម