ព័ត៌មានជាតិ
ខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ ខណៈក្បួនរឺម៉ក់កង់ នឹងដឹកផ្លែឈើគ្រប់មុខដើម្បីបង្ហាញភ្ញៀវទេសចរ
នៅក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តបាត់ដំបង និងមានរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅកណ្ដាលក្រុងបាត់ដំបង ដោយមានរៀបចំផ្លែឈើគ្រប់មុខដែលបានដឹកនាំយកមកតាំងពិរពណ៌។ នៅក្នុងព្រឹត្តិការណ៍ផ្លែឈើនេះពីបណ្ដាស្រុកនានា ព្រមទាំងមានប៊ូហ្វេផ្លែទុរេនរយៈពេល ៣ថ្ងៃផងដែរ។

នៅរសៀលនេះ ក្រុមក្បួនរ៉ឺម៉កកង់ ដែលបាត់មុខជាច្រើនទសវត្សរ៍មកហើយនោះ បានលេចចេញជារូបរាងមកវិញជាច្រើនគ្រឿង ដោយបានត្រៀមរៀបចំដឹកផល្លានុផល សុទ្ធសឹងជាផ្លែឈើធម្មជាតិនៅក្នុងខេត្តបាត់ដំបងផ្ទាល់តែម្ដងត្រៀមរៀបចំដង្ហែរជុំវិញក្រុងបាត់ដំបងដើម្បីបង្ហាញអំពីផ្លែឈើសំខាន់ៗជាច្រើនមុខឲ្យប្រជាពលរដ្ឋ ពិសេសគឺបណ្ដាភ្ញៀវទេសចរ ទស្សនាកំសាន្តហើយក៏អាចទិញយកទៅបរិភោគបានដោយសេរី។

នៅក្នុងចំណោមរុឺម៉កកង់ទាំងអស់ដែលមករៀបចំនៅខាងមុខទីធ្លារសាលាខេត្តបាត់ដំបងនាពេលនេះ គឺត្រៀមដឹកផ្លែឈើដែលមកពី ១៤ ក្រុងស្រុក ក្នុងនោះដូងខ្ទិះក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សាវម៉ាវ និងទុរេនមកពីស្រុកសំឡូត ផ្លែមៀនមកពីស្រុករតនាមណ្ឌល ក្រូចពោធិ៍សាត់មកពីស្រុកសង្កែ ផ្លែម្នាស់មកពីស្រុករុក្ខគីរី ផ្លែលម៉ើមកពីស្រុកសំពៅលូន និងមានផ្លែឈើចម្រុះជាច្រើនមកទៀត ដូចជាខ្នុរ ត្របែក និងត្នោត ដែលភាគច្រើនមកពីឃុំតាគ្រាម ស្រុកបាណន់ ដែលត្រូវរៀបចំដាក់លើរ៉ឺម៉កក្នុងពិធីដង្ហែរ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង នាពេលនេះ។

នៅក្នុងពិធីនេះផងដែរក៏មានវត្តមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ពិរពណ៌ផ្លែឈើបាត់ដំបង នេះ រួមជាមួយនឹងលោក សុខ លូ អភិបាលនៃការអភិបាលខេត្តផងដែរ។ ហើយរយៈពេល ៣ ថ្ងៃដំបូងក៏មានការរៀបចំ ប៊ូហ្វេទុរេនរៀងរាល់ល្ងាចដោយមានកំណត់ពេលវេលា និងតម្រូវតម្លៃទៅតាមក្មេង និងមនុស្សចាស់ដោយយើងមានសិទ្ធិបរិភោគដោយសេរី។ ក្រៅពីនោះក៏មានការរៀបចំជាស្តង់លក់ផលិតផលនានាយ៉ាងច្រើនកុះករ ជុំវិញបរិវេណនាគសន្តិភាពផងដែរ ដែលប្រជាពលរដ្ឋជិតឆ្ងាយអាចអញ្ជើញមកកម្សាន្តសប្បាយរីករាយជាមួយកម្មវិធីនេះ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


