ព័ត៌មានជាតិ
សណ្ឋាគារ ផ្ទះសំណាក់នៅសៀមរាបប្រមាណ ៥០% បើកដំណើរឡើងវិញ
សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងក្រុងសៀមរាប ប្រមាណ ៥០ ភាគរយ បានបើកដំណើរការឡើងវិញ ខណៈភ្ញៀវទេសចរមានកំណើនល្អប្រសើរ។
លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣នេះថា នៅក្នុងក្រុងសៀមរាប បច្ចុប្បន្នមានសណ្ឋាគារ ផ្ទះសំណាក់ប្រមាណ ៥០ ភាគរយបានបើកដំណើរការឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

លោកអភិបាលខេត្តថ្លែងថា សក្ដានុពលរបស់ខេត្ត ក្នុងឆ្នាំ ២០២៣ គឺនៅតាមបណ្ដាស្រុកជុំវិញក្រុងសៀមរាប មានដូចជា ស្រុកប្រាសាទបាគង ស្រុកសូត្រនិគម ស្រុកពួក និងស្រុកបន្ទាយស្រីជាដើមសុទ្ធតែជាតំបន់ដែលទទួលបានផលចំណេញពីវិស័យទេសចរណ៍។
លោក ទៀ សីហា ថ្លែងថា៖ «ស្រុកទាំងនេះនឹងអាចមានសក្ដានុពលជាងក្រុងសៀមរាបទៅទៀត ព្រោះនៅមានដី និងប្រជាពលរដ្ឋដែលប្រកបមុខរបរកសិកម្ម អញ្ចឹងកសិកម្មនឹងដើរជាមួយវិស័យទេសចរណ៍នៅថ្ងៃខាងមុខ គួបផ្សំនឹងក្រសួងកសិកម្មកំពុងសិក្សាពីការកាត់បន្ថយថ្លៃដើមផលិត និងទទួលបានតម្លៃបានល្អជាងមុន»។

លោក ទៀ សីហា សង្ឃឹមថា សណ្ឋាគារ និងផ្ទះសំណាក់នឹងបើកដំណើរការ ជាពិសេសគឺព្រឹត្តិការណ៍នានាក្នុងប្រទេស នឹងចូលមកដល់ក្នុងខេត្តសៀមរាប។ ប្រតិបត្តិករទេសចរណ៍ នឹងអាចមានលទ្ធភាពបើកសណ្ឋាគារ ផ្ទះសំណាក់ធ្វើឱ្យមានតម្រូវការចំណីអាហារ រុញឲ្យកើនឡើងផលកសិកម្មផងដែរ។
ខេត្តសៀមរាបទទួលបានទេសចរណ៍អន្តរជាតិត្រឡប់មកវិញប្រមាណជាង ២០ ម៉ឺននាក់ ក្នុងឆ្នាំ ២០២២ ដែលនេះជាសញ្ញាល្អ ខណៈចំណូល និងសេដ្ឋកិច្ចក្នុងខេត្តកំពុងតែវិលត្រឡប់មករកប្រក្រតីភាពវិញ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


