ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងដាក់អាវុធនុយក្លេអ៊ែរនៅ បេឡារុស ជាប់មាត់ទ្វារព្រំដែនជាមួយ ណាតូ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបេឡារុសលោក បូរីស ហ្គ្រីស្លូវ (Boris Gryzlov) បាននិយាយថា រុស្ស៊ីនឹងដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស ជាប់មាត់ទ្វារព្រំដែនជាមួយប្រទេសណាតូ ស្របពេលដែលមានភាពតានតឹងកាន់តែពុះកញ្ជ្រោលជាមួយលោកខាងលិច ។

លោក ហ្គ្រីស្លូវ បាននិយាយកាលពីថ្ងៃអាទិត្យថា “អាវុធនុយក្លេអ៊ែរនឹងត្រូវចល័តទៅកាន់ព្រំដែនភាគខាងលិចរបស់ប្រទេសបេឡារុស ដើម្បីធានាសន្តិសុខរបស់ខ្លួន ហើយរុស្ស៊ីមិនខ្វល់ពីការរំខាន ឬផលប៉ះពាល់ណាមួយនៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកនោះទេ” ។
ការអត្ថាធិប្បាយរបស់ប្រេសិតរុស្ស៊ីរូបនេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីខែមុនបានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស ខណៈដែលការរៀបចំនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ១ ខែកក្កដា ខាងមុខនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីបេឡារុសលោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោក ពូទីន ក៏បានលើកឡើងកាលពីថ្ងៃសុក្រដែរថា រុស្ស៊ីអាចដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងទីតាំងឃ្លាំងអាវុធនុយក្លេអ៊ែរមួយចំនួននៅលើទឹកដីរបស់បេឡារុស ប្រសិនជាស្ថិតក្នុងស្ថានភាពចាំបាច់ ។
គួរបញ្ជាក់ថា បេឡារុស មានព្រំប្រទល់ជាប់ជាមួយប្រទេសលីទុយអានី ឡាតវី និងប៉ូឡូញ ដែលសុទ្ធតែជាសមាជិករបស់អង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាបង្កើតឡើង ដើម្បីរារាំងការពង្រីកទឹកដីរបស់សូវៀតនៅអឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ៕

ប្រែសម្រួលដោយ ៖ ជិវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី ចេញគោលនយោបាយថ្មី បង្កើតសម្ព័ន្ធប្រឆាំងលោកខាងលិច និង ពង្រឹងទំនាក់ទំនងជាមួយ ចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


