ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងអគ្គនាយករងនៅអាកាសចរស៊ីវិលម្នាក់ ក្រោយដកកាំភ្លើងភ្ជង់អ្នកដទៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអគ្គនាយករងរដ្ឋបាល និងកិច្ចការទូទៅម្នាក់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រោយដកកាំភ្លើងភ្ជង់អ្នកដទៃ ព្រោះរឿងស៊ីប្លេរថយន្ត ហើយសម្ដេចបញ្ជាក់ថា នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ។

តាមរយៈអនុក្រឹត្យនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងបណ្ដាញសង្គមតេលេក្រាមថា បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យសម្ដេចដាក់វិន័យតាមផ្លូវរដ្ឋសិន ចំពោះមន្ត្រីរូបនេះដែលអាងមានអំណាច ប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។

គួររំលឹកថា កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣កន្លងទៅនេះ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត មានមុខរបរជានិស្សិត បានបើករថយន្តទៅផ្ទះនៅក្រុមទី ៣ ភូមិខ ២ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ។ នៅពេលទៅដល់ខ្លោង ទ្វារច្រកចូលបុរី ស្រាប់តែលោក បែល វ៉ាន់ដែត មានមុខរបរជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឈប់រថយន្តនៅពីមុខមិនព្រមទៅមុខ។
នៅក្នុងហេតុការណ៍នេះ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត បានរង់ចាំប្រហែល ៥នាទី ទើបដាច់ចិត្តស៊ីប្លេរថយន្តមួយ ដង និងបើកភ្លើងហ្វាជាច្រើនដង ហើយក៏បានវ៉ារថយន្តជនសង្ស័យទៅមុន។ ស្រាប់តែភ្លាមនោះ លោក បែល វ៉ាន់ដែត បានបើកដេញតាមពីក្រោយរថយន្តជនរងគ្រោះ ដល់ចំណុចកើតហេតុ ហើយក៏បានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះពីក្នុងរថយន្ត ដោយនិយាយថា «មុនហ្នឹងស៊ីប្លេដាក់នរណា»? រួចក៏បានបើករថយន្តចេញបាត់ទៅ។ បន្ទាប់ពីកើតហេតុ ការណ៍ កម្លាំងនគរបាលបានឃាត់ខ្លួន លោក បែល វ៉ាន់ដែត និងបានបញ្ជូនទៅកាន់តុលាការចាត់ការបន្ត កាលពីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣កន្លងទៅនេះ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


