បច្ចេកវិទ្យា
ជប៉ុន ប្រើបច្ចេកវិទ្យា AI ដើម្បីស្វែងរកសកម្មភាពផលិតអាវុធខុសច្បាប់លើអនឡាញ
ប៉ូលិសជប៉ុនបានសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យា AI ពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីស្វែងរកព័ត៌មានដែលទាក់ទងនឹងការផលិតកាំភ្លើង និងគ្រឿងផ្ទុះខុសច្បាប់ផ្សេងៗ ។

ចំពោះបច្ចេកវិទ្យា AI នេះ ទីភ្នាក់ងារប៉ូលិសជាតិជប៉ុន គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅខែកញ្ញា ដែលមានមានមុខងារ ក៏ដូចជាសមត្ថភាពវិភាគអត្ថបទ និងបញ្ចេញខ្លឹមសារដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស ។
ទន្ទឹមនោះ កាលពីខែកុម្ភៈ ទីភ្នាក់ងារប៉ូលិសជាតិជប៉ុន ក៏ធ្លាប់បានស្នើឲ្យអ្នកគ្រប់គ្រងគេហទំព័រផ្សេងៗត្រូវលុបចោលខ្លឹមសារអំពីរបៀបបង្កើត ឬកែឆ្នៃអាវុធ និងគ្រឿងផ្ទុះ ចេញពីបណ្តាញសង្គមផងដែរ ។

ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះដែរ នឹងត្រូវអនុវត្តចំពោះការបង្ហោះនៅលើបណ្ដាញ Twitter និង YouTube ហើយគេរំពឹងថា AI នឹងរកឃើញខ្លឹមសារដែលបង្កគ្រោះថ្នាក់បានត្រឹមត្រូវល្អជាងការស្វែងរកតាម Google ។
គួរបញ្ជាក់ថា ការឆ្ពោះទៅប្រើប្រាស់បច្ចេកវិទ្យា AI នេះ គឺបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានបាញ់សម្លាប់កាលពីខែកក្កដាឆ្នាំមុន ជាពិសេសគឺករណីប៉ុនប៉ងធ្វើឃាតដោយការបំផ្ទុះគ្រាប់បែកកាលពីពេលថ្មីៗនេះលើលោកនាយករដ្ឋមន្ត្រី Kishida Fumio ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


