ព័ត៌មានអន្ដរជាតិ
ក្រៅពីគ្រាប់បែក, ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន នៅមានអាវុធមួយប្រភេទទៀត
ជនសង្ស័យដែលគប់គ្រាប់បែកផ្សែងចូលក្នុងទីតាំងថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio នៅទីក្រុង Wakayama កាលពីថ្ងៃសៅរ៍ មិនមែនមានត្រឹមតែគ្រាប់បែកមួយមុខនោះទេ ពោលជនសង្ស័យនៅមានអាវុធផ្សេងទៀតដាក់មកតាមខ្លួន ។
ក្រៅពីគប់គ្រាប់បែកផ្សែងនោះហើយ, ជនសង្ស័យដែលមានឈ្មោះ Kimura Ryuji អាយុ ២៤ ឆ្នាំជាអ្នករស់នៅក្នុងទីក្រុង Kawanishi ខេត្ត Hyogo ត្រូវគេរាយការណ៍ថា ក៏បានដាក់កាំបិទមួយដើមផ្សេងទៀតប្រវែងប្រហែល ១៣ សង់ទីម៉ែត្រនៅក្នុងកាបូបស្ពាយរបស់ខ្លួនផងដែរ ខណៈប៉ូលិសដាក់ការសង្ស័យថា ជនសង្ស័យប្រហែលជាមានបំណងធ្វើការវាយប្រហារផ្សេងៗគ្នា អាស្រ័យទៅលើស្ថានភាពរបស់លោក Kishida Fumio ។
ទោះយ៉ាងណា នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះ លោកនាយករដ្ឋមន្ត្រីត្រូវបានកងអង្គរក្សជម្លៀសចេញដោយមិនមានគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែប៉ូលិសម្នាក់បានរងរបួសស្រាល ខណៈជនសង្ស័យត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុតែម្ដង ។
ទន្ទឹមនោះ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យរួចហើយ ប៉ូលិសជប៉ុនក៏បានចូលឆែកឆែរក្នុងផ្ទះរបស់ Kimura Ryuji និងបានដកហូតប្រអប់ក្រដាសកាតុងជាង ១០ ប្រអប់ដែលគេសង្ស័យថាជាសម្ភារៈផលិតគ្រឿងផ្ទុះ ក៏ដូចជាកុំព្យូរទ័រមួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង និងរំសេវមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា លោក Kishida Fumio បានចុះទៅទីក្រុងកំពង់ផែនេសាទ Wakayama ភាគខាងលិច ដើម្បីផ្ដល់សុន្ទរកថាគាំទ្រដល់បេក្ខជនបោះឆ្នោតសភាជាន់ទាបនៅទីនោះ ខណៈជប៉ុននឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Japan Times
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


