ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ និស្សិតខ្មែរឥស្លាម ៦នាក់ ដែលកំពុងសិក្សានៅប្រទេសស៊ូដង់ ត្រូវបានជម្លៀសចេញហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា និស្សិតខ្មែរឥស្លាមចំនួន ៦នាក់ ដែលកំពុងសិក្សានៅរដ្ឋធានីខាទុំ ក្នុងប្រទេសស៊ូដង់ត្រូវបានជម្លៀសចេញហើយ ខណៈប្រទេសនេះកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។

ការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតខ្មែរឥស្លាមចំនួន ៦នាក់ ដែលកំពុងសិក្សានៅរដ្ឋធានីខាទុំ ក្នុងប្រទេស ស៊ូដង់ ដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ហើយ តាមរយៈនាវា។ បច្ចុប្បន្ននេះ និស្សិតខ្មែរឥស្លាមទាំង ៦នាក់នោះ បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតហើយ ដែលមានការជួយសម្រួបសម្រួលពីសំណាក់ប្រទេសម៉ាឡេស៊ី។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា «ត្រឹមម៉ោង ៩ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានមកដល់ ស្មើនឹងម៉ោង ១យប់នៅក្នុងប្រទេសរបស់យើង តាមការជូនដំណឹងរបស់ឯកឧត្ដម ឧស្មាន ហាសាន់ គឺបានបញ្ជាក់ថា និស្សិតទាំង ៦នាក់នេះ គឺកំពុងធ្វើដំណើរទៅកាន់សណ្ឋាគារ ប្រហែលជាគេអាចដល់សណ្ឋាគារហើយ»
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា មាននិស្សិតខ្មែរចំនួន ៦នាក់ (ស្រី ២នាក់) បានចេញទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងខាទុំ ប្រទេសស៊ូដង់។ បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឲ្យមកស្នាក់នៅក្នុងទីតាំងមួយ ក្នុងសាកលវិទ្យាល័យ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


