ព័ត៌មានអន្ដរជាតិ
៤៧ ឆ្នាំទៀត ប្រជាជន ជប៉ុន នឹងធ្លាក់ចុះច្រើនជាង ៣០ ភាគរយ
អ្នកស្រាវជ្រាវជប៉ុនដោយផ្អែកលើជំរឿនឆ្នាំ ២០២០ ប៉ាន់ប្រមាណថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុននឹងធ្លាក់ចុះជាង ៣០ ភាគរយ មកនៅត្រឹម ៨៧ លាននាក់ប៉ុណ្ណោះនៅឆ្នាំ ២០៧០ ។

គិតត្រឹមឆ្នាំ ២០២០ ជប៉ុនមានប្រជាជនប្រហែល ១២៦.១៥ លាននាក់ គិតរួមជាមួយជនបរទេសដែលកំពុងរស់នៅក្នុងជប៉ុន ហើយតួលេខនេះ គេរំពឹងនឹងធ្លាក់ចុះក្រោម ១០០ លាននាក់ក្នុងឆ្នាំ ២០៥៦ ។
អាយុកាលជាមធ្យមរបស់ជនជាតិជប៉ុនក្នុងឆ្នាំ ២០២០ គឺ ៨១.៥៨ ឆ្នាំសម្រាប់បុរស និង ៨៧.៧២ ឆ្នាំសម្រាប់ស្ត្រី ខណៈនៅ ៤៧ ឆ្នាំខាងមុខ ពោលនៅឆ្នាំ ២០៧០ អាយុកាលជាមធ្យមរបស់ប្រជាជនជប៉ុនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨៥.៨៩ ឆ្នាំ និង ៩១.៩៤ ឆ្នាំ ។

មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅនឹងមាន ៣៨.៧ ភាគរយនៃចំនួនប្រជាជនជប៉ុនក្នុងឆ្នាំ ២០៧០ ធៀបនឹង ២៨.៦ ភាគរយក្នុងឆ្នាំ ២០២០។
ដោយឡែក ចំនួនកំណើតប្រចាំឆ្នាំត្រូវបានរំពឹងថា នឹងធ្លាក់ចុះក្រោម ៧០ ម៉ឺននាក់ក្នុងឆ្នាំ ២០៤៣ ហើយចំនួនកុមារជាមធ្យមក្នុងស្ត្រីម្នាក់ក៏ត្រូវបានកាត់បន្ថយផងដែរ ។

ម៉្យាងវិញទៀត ប្រជាជនដែលមិនមែនជាជនជាតិជប៉ុនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១០.៨ ភាគរយនៃចំនួនសរុបនៅឆ្នាំ ២០៧០ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនកំពុងបារម្ភយ៉ាងខ្លាំងជាមួយបញ្ហាអត្រាកំណើតប្រជាជន ខណៈរដ្ឋាភិបាលក៏បានផ្តល់ជូនសំណើលើកទឹកចិត្តជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋបង្កើនការយកកូនផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


