ព័ត៌មានជាតិ
ខេត្តព្រះសីហនុមានកាស៊ីណូ ៩៧ កន្លែង ខណៈ ៦០ កន្លែង កំពុងធ្វើអាជីវកម្ម
ខេត្តព្រះសីហនុមានកាស៊ីណូចំនួន ៩៧ កន្លែង ក្នុងនោះកាស៊ីណូ ៦០ កន្លែង កំពុងដំណើរការអាជីវកម្ម។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានបញ្ជាក់នៅក្នុងសន្និសីទរបស់រដ្ឋបាលខេត្តកន្លងទៅនេះថា ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគជាច្រើន ខណៈខេត្តជាប់ឆ្នេរនេះក៏ជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្ត។

ទាក់ទងការវិនិយោគក្នុងខេត្តព្រះសីហនុ លោកគួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុក៏មានការវិនិយោគអាជីវកម្មកាស៊ីណូជាច្រើនកន្លែងផងដែរ។ លោកបន្តថា កាស៊ីណូទូទាំងខេត្តមានចំនួន ៩៧ កន្លែង ខណៈ ៦០ កន្លែងកំពុងធ្វើអាជីវកម្ម។
ជុំវិញការគ្រប់គ្រងអាជីវកម្មកាស៊ីណូ លោក គួច ចំរើន បានឲ្យដឹងថា អាជ្ញាធរខេត្តកំពុងរៀបចំកសាងផែនទីដើម្បីគ្រប់គ្រងអាជីវកម្មកាស៊ីណូ ចៀសវាងកើតមានបទល្មើសដែលបង្កបញ្ហាអសន្តិសុខដល់សង្គម។
បើតាមលោកអភិបាលខេត្ត កន្លងទៅធ្លាប់មានជនឧក្រិដ្ឋមួយចំនួនយកទីតាំងកាស៊ីណូប្រព្រឹត្តិបទល្មើស ដែលធ្វើឲ្យអាជ្ញាធរឈឺក្បាលមិនតិចនោះទេ។ យ៉ាងណាតាមរយៈការកសាងផែនទីនេះ នឹងធ្វើឲ្យអាជ្ញាធរងាយស្រួលគ្រប់គ្រងបទល្មើសតាមទីតាំងកាស៊ីណូឲ្យមានប្រសិទ្ធភាព។
«យើងកំពុងរៀបចំកសាងផែនទីគ្រប់គ្រងឲ្យច្បាស់លាស់ ដើម្បីពិនិត្យកាស៊ីណូពី ១ ទៅ ៩៧ កន្លែងហ្នឹង តើកន្លែងមួយៗមានអីខ្លះ មានថៅកែគ្រប់គ្រងណាខ្លះ?។ ពីមុនដោយសារមានការចន្លោះប្រហោង ទើបមានបទល្មើសជ្រាបបាន។ ដូច្នេះការរៀបចំផែនទីនេះ អាចរកឃើញអ្នកបង្កប់ អ្នកប្រព្រឹត្តិបទល្មើស កន្លែងណាត្រូវបិទ ផ្តន្ទាទោស ឬផាកពិន័យតាមបទល្មើសដែលមាន»។
កន្លងទៅអាជ្ញាធរខេត្តព្រះសីហនុ បានទទួលពាក្យបណ្ដឹងលើការបង្ខាំងមនុស្សនៅទីតាំងកាស៊ីណូ ដោយបានចុះធ្វើអន្តរាគមន៍ ហើយជនល្មើសក៏ត្រូវយកទៅអនុវត្តវិធានការតាមផ្លូវច្បាប់។
លោកគួច ចំរើន បានអះអាងថា តាមរយៈការកសាងផែនទីនេះ នឹងអាចបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងអាជីវកម្មកាស៊ីណូ និងអាចឆ្លើយតបចាត់វិធានការទប់ស្កាត់បទល្មើសបានទាន់ពេលវេលា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


