ព័ត៌មានជាតិ
ក្រសួងណែនាំអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ប្រើគន្លង ANPR ព្រោះមិនតម្រូវប្រើកាត និងសាច់ប្រាក់ឡើយ
ក្រសួងសារធារណការ និងដឹកជញ្ជូន ណែនាំអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ ងាកមកចេញចូលតាមគន្លង ANPR លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុវិញ ដើម្បីដោយកាត់បន្ថយការកកស្ទះ មិនរង់ចាំយូរ និងកាន់តែងាយស្រួលជាងមុន ព្រោះមិនមានប្រើកាតឬជាសាច់ប្រាក់ឡើយ។ នេះបើតាមការឱ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ។

យោងតាមការណែនាំ គន្លង ANPR គឺជាច្រកអាទិភាពចេញចូលមួយលើផ្លូវល្បឿនលឿន ដែលមានលក្ខណៈសាមញ្ញ កាត់បន្ថយការកកស្ទះ និងបង្កភាពងាយស្រួលដល់អ្នកបើកបរលើផ្លូវល្បឿនលឿន ដោយគ្រាន់តែបញ្ចូលសមតុល្យសាច់ប្រាក់តាមផ្លាកលេខជាមុន។
តាមរយៈក្រសួងសាធារណការ របៀបបញ្ចូលសមតុល្យសាច់ប្រាក់ តាមផ្លាកលេខរថយន្ត គឺអាចធ្វើឡើងតាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដែលជាដៃគូរបស់ក្រសួងសាធារណការរួមមាន៖
១. ធនាគារ ជីបម៉ុង(Chip Mong Bank)
២. ធនាគារ អេស៊ីលីដា(ACLEDA Bank)
៣. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)
៤. ធនាគារវីង(Wing Bank)
៥. ធនាគារ វឌ្ឍនៈ(VATTANAC Bank)
៦. ធនាគារកាណាឌីយ៉ា(Canadia Bank)
៧. លីហួរវេរលុយ (LyHour PayPro)
៨. ធនាគារព្រីនស៍ (PRINCE Bank)
សម្រាប់ព័ត៌មានបន្ថែម គឺអាចទាក់ទងទូរសព្ទរបស់ក្រសួងផ្ទាល់ 1275 សម្រាប់ព័ត៌មានទូទៅ និងព័ត៌មានសេវាកម្មតាមរយៈលេខ 1399 | 023 26 31 61 ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


