ព័ត៌មានជាតិ
អ្នកស្រុកសៀមប៉ាង ធ្វើដំណើរ១០ទៅ២០គីឡូ ដើម្បីរកផ្សិតនៅក្នុងព្រៃ
អ្នកភូមិរស់នៅទីជនបទផ្អើលនាំគ្នាជិះគោយន្តទៅរកផ្សិត នៅពេលមានភ្លៀងធ្លាក់ដំបូងជោគជាំដី ទើបដុះនៅតាមព្រៃរបោះ ឬព្រៃស្រោង និងទីវាលជីមានជីជាតិ ឆ្កឹះរុករកកកាយយកមកលក់បានប្រាក់ចំណូលបន្ថែមប្រចាំគ្រួសារ។
លោក ណយ ខុង មេឃុំព្រែកមាស ស្រុកសៀមប៉ាង បានបញ្ជាក់ថា ប្រជាកសិករភាគច្រើននៅរដូវនេះពួកគាត់ទៅរកផ្សិត បន្លែបង្ការធម្មជាតិទៅតាមព្រៃឆ្ងាយៗ ឬតាមតំបន់ព្រុំដែន ស្ថិតនៅឆ្ងាយពីភូមិ និងកន្លែងរស់នៅប្រមាណពី ១០ទៅ២០គីឡូម៉ែត្រក៏មានដែរ។
លោកបន្តថា នៅរដូវភ្លៀងធ្លាក់ជោគជាំដំបូងមានផ្សិតផក់ ហៅថាផ្សិតបាយ ឬផ្សិតស្បែក ដុះមុនគេ ហើយរំលងបានមួយខែក្រោយមក ទើបមានពពួកផ្សិតក្ងោក និងផ្សិតអន្សោងដុះមកបន្តបន្ទាប់ទៀត។ ចំណែកប្រជាកសិករបាននាំគ្នាទៅរកយកមកបរិភោគ និងលក់ក្នុងមួយរដូវអាចរកប្រាក់ចំណូលបានពីផលអនុផលព្រៃឈើនេះចាប់ពី៥០ម៉ឺនទៅ១លានរៀលផងដែរក្នុងមួយគ្រួសារ ។
ប្អូនស្រី វ៉ាត់ ពិ អ្នករកផ្សិតផក់រស់នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ចាក់ថា ដោយសារតែមួយរដូវមានម្តងផ្សិតផក់បាយ ផ្សិតផក់ស្បែកនេះ ងាយស្រូលលក់ ក្នុងតម្លៃមួយគីឡូក្រាមលក់បាន១៥.០០០ ទៅ២០.០០០រៀល។
លោកស្រី ញឹម ភីលី រស់នៅភូមិកាំងដីស អ្នកលក់ផ្សិតនេះបានបញ្ជាក់ថា ផ្សិតផក់បាយ, ផ្សិតផក់ស្បែកនេះលក់ចេញវិញមានតម្លៃ២៥.០០០ ទៅ៣០.០០០រៀល ក្នុងមួយគីឡូក្រាម ហើយអ្នកបរិភោគច្រើនទិញយកទៅស្ងោរជាមួយសាច់មាន់-ឆ្អឹងជំនីជ្រូក-ឬស្លប្រហើរម្សៅជាដើម ។
កញ្ញា រី កង្រី រស់នៅឃុំកោះសំពាយ ស្រុកសៀមបូក បានបញ្ជាក់ថា ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលធ្លាប់បរិភោគមិនអាចមើលរំលងទេ ឱ្យតែដល់រដូវមានផ្សិត គឺត្រូវតែទិញយកទៅធ្វើម្ហូបដូចជាស្ងោរជាដើម ដើម្បីបានស្គាល់រស់ជាតិក្នុងមួយឆ្នាំមានម្តង។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានណែនាំថា អ្នកបរិភោគផ្សិតធម្មជាតិគ្រប់ប្រភេទត្រូវធ្វើអនាម័យ និងចំអិនឲ្យបានឆ្អិនល្អ ហើយបើមិនស្គាល់ប្រភពច្បាស់លាស់ទេសូមកុំបរិភោគ ដើម្បីយើងលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាព។
សូមបញ្ជាក់ថា ផ្សិតធម្មជាតិមានច្រើនប្រភេទដូចជាផ្សិតផក់បាយ, ផ្សិតផក់ស្បែក ផ្សិតអន្សោង-ផ្សិតក្ងោក-ផ្សិតរងារ -និងផ្សិតកញ្ចូរ ជាដើម ដែលដុះទៅតាមរដូវក្នុងព្រៃភ្នំធម្មជាតិ ដែលមានដើមឈើធំខ្ពស់ៗជាដើម៕
អត្ថបទ៖ ងិនលីម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង