ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ សេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត បានដល់ដៃរដ្ឋសភាហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត បានទៅដល់ដៃរដ្ឋសភាហើយ។ ដូច្នេះ សម្ដេច ចាំមើលក្រុមប្រឆាំងនៅក្រៅស្រុក នឹងបន្តធ្វើអ្វីបន្តទៀត។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់សភាតាំងពីម្សិលមិញឯណោះ ខ្ញុំកំពុងតែមើលឃើញថា តើគេគិតគូរអីទៀតៗ នេះជាសេចក្ដីព្រាងច្បាប់ ដែលបានបញ្ជូនទៅដល់រដ្ឋសភាហើយ អញ្ចឹងចាំមើលគេធ្វើអ្វីទៀត យើងអត់មានធ្វើអ្វី អ្វីដែលយើងចង់បានគឺការបោះឆ្នោតមួយ ដោយមិនរំខានដោយពួកណាក៏ដោយ ដោយអ្នកណាក៏ដោយ»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ បានស្នើឲ្យមន្ត្រីជំនាញសិក្សាធ្វើវិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមក្រសួង-ស្ថាប័ននានា អាជ្ញាធររាជធានី-ខេត្ត គណបក្សនយោបាយ ក្រុមយុវជន និងប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត»៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ