Connect with us

ព័ត៌មានជាតិ

បណ្ឌិត​ យង់ ពៅ​៖ ​ចាំ​បាច់ណាស់ ពលរដ្ឋ​ត្រូវរៀន​​ឈ្វេង​យល់​រាល់​​កិច្ចការ​អន្តរជាតិ​ទាំង​ក្នុង​ និង​ក្រៅ​តំបន់

បានផុស

នៅ

​លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​លើក​ឡើង​ថា ​សាធារណជន សិស្ស-និស្សិត អ្នក​នយោបាយ​គ្រប់​រូប និង​​ព្រះសង្ឃ​គ្រប់​អង្គគួរ​តែ​ឈ្វេង​យល់និង​ដើរ​ឱ្យ​ទាន់​សម័យ​កាល ​នៃ​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​នយោបាយ​ការ​បរទេស និន្នាការ​ប្រកួត​ប្រជែង ភូមិ​សាស្ត្រ​នយោបាយ​ ​និង​ត្រូវ​តាម​ឱ្យ​ជាប់​ជា​និច្ច​នូវ​រាល់​កិច្ចការ​អន្តរជាតិនានាជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនៅ​ក្នុងបាឋកថាដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ មាន​ប្រសាសន៍ថា ការឈ្វេង​យល់ពីកិច្ចការនយោបាយអន្តរជាតិជារឿងមួយចំបាច់បំផុត។ អ្វី​គួរ​កត់សម្គាល់ ​ពលរដ្ឋ​មួយចំនួនតូចមិន​បាន​ឈ្វេងយល់​ពី​កិច្ចការ​អន្តរជាតិ​បាន​ច្បាស់ អាច​នាំ​ឱ្យ​ពួក​គេ​យល់​ខុស​ឆ្គង​នូវ​រឿង​រ៉ាវ និង​សភាព​ការ​អន្តរជាតិមួយ​ចំនួនជាដើម​។

​ដើម្បី​ឱ្យ​ស្របតាមការលើកឡើងខាងលើនេះ បណ្ឌិត យង់​ ពៅ បាន​លើក​ឧទាហរណ៍​​ថា៖​ «​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ពលរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​ថា ហេតុ​អ្វី​ត្រូវ​គិត​អ្វី​វែង​ឆ្ងាយ​ម្ល៉េះ គិត​ពី​អាមេរិក​ផង ថៃផង និង​អាស៊ាន​ផង​ បាន​អ្វី​មក​វិញ។ ប៉ុន្តែ​ យើង​មិន​ដឹង​ទេ​ថា កាល​ដែល​យើង​មិន​ដឹង​ពី​គេ វា​គឺជារឿង​ដែល​គ្រោះ​ថ្នាក់​បំផុត»។

​លោកបណ្ឌិត​បន្ត​ទៀត​ថា​ «ប្រសិន​បើ​យើង​មិន​បាន​​យល់​ពី​កិច្ចការ​អន្តរជាតិ ​យល់​ពី​នយោបាយ​មហាអំណាច នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ដើរ​ចូល​ទៅ​ក្នុង​អន្លុងនៃ​សង្គ្រាម​។ ដូច្នេះ​ មិន​ថា​យើង​ជា ​ធុរជន អ្នក​ស្រាវជ្រាវ ឬ​អ្នក​រាជការ​ផ្សេង​ទៀត​នោះ​ទេ ចាំ​បាច់​ត្រូវ​តែឈ្វេង​យល់​ កិច្ចការ​អន្តរជាតិ ​ដើម្បី​សម្រប​ខ្លួន រៀប​ចំ​គោលនយោបាយ​ឱ្យ​ត្រូវ​ជា​មួយ​និង​សម័យ​កាល​​»។

បន្ថែមពី​នេះ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ​នៅ​ក្នុងប្រទេស​ថៃ ​​ជម្លោះ​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន-សហរដ្ឋ​អាមេរិក​, អាមេរិក-រុស្សី, រុស្សី​-អ៊ុយក្រែន ​ពលរដ្ឋ​ក៏​ត្រូវ​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ ​និង​ដើរ​ឱ្យ​ទាន់​សភាព​ការ កិច្ចការ​នយោបាយ​អន្តរជាតិ​ ​ព្រោះប្រទេសកម្ពុជា​ មិន​មែន​រស់​នៅ​តែ​ម្នាក់​ឯង​ឡើយ ទាំង​សេដ្ឋកិច្ច និង​កម្លាំង​ពលកម្ម​ គឺ​សុទ្ធ​សឹង​តែត្រូវការ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក។

បណ្ឌិត យង់ ពៅ បាន​​បន្ត​ថា ​កម្ពុជា​ត្រូវ​ការ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយបណ្តាប្រទេសក្នុង និងក្រៅតំបន់ ​​រួមមាន​ ការ​លក់​ផលិត​ផល​ទៅ​កាន់​ប្រទេស​ដទៃ, ការ​នាំ​ចូល​វត្ថុធាតុ​ដើម​មួយ​ចំនួន និង​​​ផលិតផល​សម្រេច​មួយ​ចំនួន​ទៅ​កាន់​ទី​ផ្សារ​ខាង​ក្រៅជាដើម​។ ដូច​នេះ ប្រសិន​បើ យើង​មិន​បាន​​យល់​ពី​នយោបាយ​របស់​មហាអំណាច, នយោបាយ​ក្នុង​ពិភព​លោក និង​នយោបាយ​នៅ​ក្នុង​តំបន់បានច្បាស់ទេ នោះ​កម្ពុជា ក៏​មិន​​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម