ព័ត៌មានជាតិ
លោកបណ្ឌិត យង់ ពៅ លើកឡើងចំណុចអាទិភាព ដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ គួរតែដោះស្រាយមុនគេ
អ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងនូវចំណុចអាទិភាពពាក់ព័ន្ធនឹងបញ្ហាក្រពះរបស់ប្រជាជន ៤ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ ដឹកនាំដោយុវជនបន្តវេន គួរតែដោះស្រាយមុនគេនៅពេលចូលកាន់តំណែង។

ការលើកឡើងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី ៧។
សេចក្តីថ្លែងការណ៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។ ក្នុងនោះដែរ សមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី ៧ នឹងមានយុវជនបន្តវេនច្រើនផងដែរ។
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាតាមដានស្ថានការណ៍នយោបាយ សង្ឃឹមថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី ៧ ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយភាគច្រើនជាយុវជនបន្តវេន នឹងមានបន្តការអភិវឌ្ឍប្រទេស និងកំណែទម្រង់សង្គម បន្តទៀត។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែកក្កដានេះថា លោក ចាំនូវសារនយោបាយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើងអំពីបញ្ហាជីវិត ក្រពះ និងមុខមាត់ នៅក្នុងជំនួបសំណេះសំណាលជាមួយសកម្មជន អ្នកគាំទ្រគណបកប្រជាជនកម្ពុជា និងប្រជពលរដ្ឋនាពេលកន្លង។
នៅមុនសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ចាប់ផ្ដើមដំណើរការនោះ លោកបណ្ឌិត យង់ ពៅ ចង់លើកឡើងចំណុចអាទិភាពដែលត្រូវកំណែទម្រង់ និងអភិវឌ្ឍន៍បន្ត គឺបញ្ហាក្រពះ។ បញ្ហាក្រពះនេះមាន ៤ចំណុច ដែលត្រូវគិតជាអាទិភាព សម្រាប់ការធ្វើកំណែទម្រង់ និងជាដំណោះស្រាយ៖
១. កាត់បន្ថយគម្លាតសង្គមឲ្យកាន់តែរួមតូច។ ចំណុចនេះលោកបណ្ឌិត យង់ ពៅ លើកឡើងថា គម្លាតសង្គមកាន់តែមានគម្លាតធំ នៅពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ-១៩, វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, វិបត្តិអូសបន្លាយផ្សេងៗទៀតរបស់សកលលោក ព្រមទាំងបញ្ហាផ្ទៃក្នុងរបស់កម្ពុជាខ្លះផងដែរ។ លោកបណ្ឌិត លើកឡើងបន្តថា វិបត្តិទាំងអស់នោះ ធ្វើឲ្យគម្លាតក្រីក្រកើនឡើងធំ ដែលនេះជាបញ្ហាធំរបស់ក្រពះប្រជាជន។ ដូច្នេះលោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងកម្មវិធីនយោបាយ ឬអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព។
២. ដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ។ ចំណុចនេះលោកបណ្ឌិត យង់ ពៅ លើកឡើងថា ទំនាស់ដីធ្លីដែលកើតមានឡើងជារ៉ាំរ៉ៃនាពេលកន្លងទៅ នាំឲ្យរាំងស្ទះដល់ការបង្កបង្កើនផល ក៏ដូចជាជះឥទ្ធិពលនយោបាយ ផងដែរ។ ដូច្នេះលោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃនេះ ជាពិសេសរវាងប្រជាជនដែលមានលទ្ធភាពតូចតាច ជាមួយអ្នកមានអំណាច មានឥទ្ធិពល ប្រកបដោយតម្លាភាព និងទទួលបានយកទាំងអស់គ្នា។
៣. ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបណ្ឌិត យង់ ពៅ លើកឡើងថា នេះជាចំណុចស្នូលរបស់ប្រជាជន ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន បានដាក់ចេញរួចហើយថា នឹងបណ្ដុះបណ្ដាលយុវជនចំនួន ១លាន ៥សែននាក់ ទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ។ ដូច្នេះលោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងជំរុញការបណ្ដុះបណ្ដាលនេះ ឲ្យមានប្រសិទ្ធភាព និងមានវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស ដោយមិនរើសអើង។ យុវជន បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះ នឹងយកចំណេះដឹងទៅប្រកបមុខរបរ ប្រកបដោយជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។
៤. ការបញ្ចប់បញ្ហាមន្ត្រីយកមុខ ឬមន្ត្រីរបាយការណ៍និយម។ លោកបណ្ឌិត យង់ ពៅ លើកឡើងថា មូលហេតុដែលមន្ត្រីយកមុខ និងមន្ត្រីរបាយការណ៍និយម ប៉ះពាល់ទៅដល់ក្រពះប្រជាជនដែរនោះ ព្រោះមន្ត្រីប្រភេទនេះ មិនបានធ្វើការជាក់ស្ដែង តែធ្វើរបាយការណ៍យកមុខ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន។ លោកបណ្ឌិតថា កាលណាប៉ះពាល់ផលប្រយោជន៍ប្រជាជន នោះនឹងប៉ះពាល់ដល់ក្រពះប្រជាជន ប៉ះពាល់ផែនការអភិវឌ្ឍ ឬក៏កម្មវិធីនយោបាយអភិវឌ្ឍន៍ប្រទេសហើយ។ ដូច្នេះលោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងបញ្ចប់បញ្ហាមន្ត្រីយកមុខនេះ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាតាមដានស្ថានការណ៍នយោបាយ បានបញ្ជាក់ថា ចំណុចទាំង ៤ខាងលើនេះ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។ ចំពោះការអនុវត្តបែបណានោះ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី ៧៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


