ព័ត៌មានជាតិ
លោកបណ្ឌិត យង់ ពៅ ស្នើក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ជំរុញការប្រើប្រាស់ភាសាខ្មែរ ឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានស្នើឱ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមចំណែកនៅក្នុងការជំរុញការប្រើប្រាស់ភាសាខ្មែរឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។

ការស្នើនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ លោកអគ្គលេខាធិការ បានបញ្ជាក់ថា ការអភិរក្ស និងអភិវឌ្ឍភាសាវិទ្យា និងអក្សរសាស្ត្រខ្មែរ ត្រូវដើរទន្ទឹមគ្នា ដើម្បីរក្សាអត្តសញ្ញាណជាតិខ្មែរផង និងដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមជាតិផង។
ជាមួយគ្នានោះ លោកបណ្ឌិតចង់ឱ្យសាលាអន្តរជាតិទាំងអស់នៅក្នុងប្រទេសកម្ពុជា ដាក់បញ្ចូលកម្មវិធីសិក្សាភាសាខ្មែរ នៅក្នុងការបណ្ដុះបណ្ដាលរបស់ខ្លួនផងដែរ។ លោកថា ភាសាពិតជាមានសារៈសំខាន់ ព្រោះបានចារឹកអំពីឥរិយាបថជាតិសាសន៍និងវប្បធម៌ ក៏ដូចជាឫសគល់នៃជាតិសាសន៍នីមួយៗ។ បន្ថែមពីនេះ លោកបណ្ឌិតថា រដ្ឋគួរតែបង្កើតឱ្យមានការប្រឡងអក្សរផ្ចង់ខ្មែរឡើងវិញ ដើម្បីលើកតម្កើងតម្លៃអក្សរសាស្ត្រជាតិ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


