ព័ត៌មានជាតិ
លោក យង់ ពៅ ៖ សង្គមស៊ីវិលនៅកម្ពុជាមួយចំនួន មិនគួរយកកម្មករ ផ្សារភ្ជាប់រឿងនយោបាយទេ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួននៅកម្ពុជា មិនគួរផ្សារភ្ជាប់រឿងកម្មករ ជាមួយនឹងរបៀបវារៈនយោបាយនោះទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់និរន្តរភាពការងាររបស់ពលករ និងផលប្រយោជន៍រួមរបស់សង្គមជាតិ។

ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានមើលឃើញថា អ្នកវិភាគ សង្គមស៊ីវិល និងសហជីពមួយចំនួន នៅតែយករឿងការកាត់ផ្តាច់ការអនុគ្រោះពន្ធ Everything But Arm (EBA) ពីសំណាក់សហភាពអឺរ៉ុបចំនួន ២០% នាពេលកន្លងទៅ ថា ប៉ះពាល់ទៅដល់ការងាររបស់កម្មករ-និយោជិត និងការបិទរោងចក្រឧស្សាហកម្មនានាក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត បានគូសបញ្ជាក់បន្តថា បើទោះបីមានការកាត់ផ្តាច់ការអនុគ្រោះពន្ធ ប៉ុន្តែការបញ្ជាទិញទំនិញខាងវិស័យកាត់ដេរនៅតែរក្សាស្ថានភាពល្អ ត្បិតស្ថានភាពនយោបាយនៅលើពិភពលោកគ្មានស្ថិរភាព និងបង្កផលប៉ះពាល់ការនាំចេញ។ ការអនុគ្រោះពន្ធ Everything But Arm (EBA វានឹងកាត់ផ្តាច់ទាំងស្រុង នៅពេលប្រទេសកម្ពុជាលោតផុតពីប្រទេសក្រីក្រ ដូច្នេះកម្ពុជាត្រូវមានភាពក្លាហានក្នុងការប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសផ្សេងៗ ទៀត ដោយមិនរង់ចាំការផ្តល់ការដកដង្ហើមពីសំណាក់ភាគីណាមួយនោះទេ។

អ្នកជំនាញ រូបនេះថា «បុគ្គលមួយចំនួន នៅតែលើកឡើងបញ្ហានេះ ដែលវាជាសារនយោបាយ! ចឹងពាក់ព័ន្ធនឹងរឿងនយោបាយរបស់សង្គមស៊ីវិលមួយចំនួនដែលគាត់ទទួលបានកញ្ចប់ថវិកាពីបណ្តាសហគមន៍ និងប្រទេសមួយចំនួន ចឹងគាត់ត្រូវតែលើកសារនយោបាយណាមួយដែលត្រូវទៅនឹងម្ចាស់មូលនិធិនោះផងដែរ ដូច្នេះវាប៉ះពាល់ទៅដល់ឆ្នាំងបាយរួម»។

អ្នកជំនាញ រូបនេះ អំពាវនាវឱ្យបុគ្គលដែលជាសង្គមស៊ីវិលមួយចំនួនសូមគិតគូរទៅដល់ផលប្រយោជន៍រួម ត្រូវគិតគូរនៅពេលធ្វើសកម្មភាពរបស់ខ្លួន ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ទៅដល់សង្គមជាតិ។ គ្រប់ភាគីទាំងអស់ ត្រូវតែគិតអំពីស្ថិរភាពនយោបាយ សង្គម ដើម្បីឱ្យខ្លួនឯងមានលទ្ធភាពក្នុងការបន្តនិរន្តភាពសេដ្ឋកិច្ចទៅមុខ ដោយពុំមានបញ្ហាក្ដីក្ដាំបែបនេះមកបង្អាក់ដំណើររបស់កម្ពុជា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


