ព័ត៌មានជាតិ
១០ឆ្នាំទៀត ទើបសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបញ្ចេញសៀវភៅដែលសម្ដេចចងក្រង
សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សៀវភៅដែលសម្ដេចចងក្រងឡើង គឺប្រមាណជា ១០ឆ្នាំទៀត ទើបសម្ដេចឲ្យបញ្ចេញ ពីព្រោះរឿងរ៉ាវនៅក្នុងសៀវភៅនេះមានភាពស៊ាំញ៉ាំចាក់ស្រេះ។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីអបអរសាទរប្រារព្ធខួប ៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «ព្រោះខ្ញុំបាននិយាយវា ចាប់ពីឆ្នាំ ១៩៧៧ រហូតមកដល់ឆ្នាំ ២០០៥ៗ ដែលរាប់បញ្ចូលទាំងបញ្ហាធម្មនុញ្ញបន្ថែម បោះឆ្នោតជាកញ្ចប់ តើមានរឿងអីកើតឡើង ដូច្នេះវាមិនទាន់ដល់ពេលវេលា ដែលត្រូវផ្សព្វផ្សាយនូវសៀវភៅនេះទេ»។
តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បញ្ជូនសៀវភៅព្រាងជា PDF ជូនសម្ដេច ទៀ បាញ់ មួយច្បាប់, សម្ដេច ម៉ែន សំអន មួយច្បាប់, លោក ណឹម សុវត្ថិ មួយច្បាប់ និងលោក កែវ បាភ្នំ មួយច្បាប់ ផងដែរ។ តែសម្ដេច មិនទាន់អនុញ្ញាតឲ្យមានការផ្សព្វផ្សាយនៅសៀវភៅនេះឡើយ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ