ព័ត៌មានជាតិ
សកម្មជនបក្សភ្លើងទៀនមួយគ្រួសារអស់ជំនឿលើបក្សសម្រេចចិត្តផ្ដួលស្លាកបក្សមុខផ្ទះចោល
កំពង់ចាម ៖ អតីតសកម្មជនបក្សភ្លើងទៀន មួយគ្រួសារអស់ជំនឿជឿលើការដឹកនាំរបស់មេបក្សភ្លើងទៀន បានសម្រេចចិត្តទម្លាក់ស្លាកមុខផ្ទះចោលតែម្តង។

នៅរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ក់ លាង អាយុ៥៥ឆ្នាំ និងមានប្រពន្ធឈ្មោះ សៅ អិត អាយុ៤៥ឆ្នាំ រស់នៅភូមិរកាកោង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម អស់ជំនឿ និងឈប់ជឿការដឹកនាំរបស់មេបក្សភ្លើងទៀនគឺ លោក សម រង្សី ដោយពួកគាត់បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀននៅមុខផ្ទះចោលតែម្តង។ គ្រួសារលោក ប៉ក់ លាង បានបញ្ជាក់ប្រាប់ថា គ្មានប្រយោជន៍ទៀតទេសម្រាប់ ការដឹកនាំ របស់ លោក សម រង្សី ដែលមិនការទទួលខុសចំពោះសកម្មជនរបស់ខ្លួន រត់ចោលស្រុក និងប្រើប្រាស់នយោបាយបោកប្រាស់ ជាច្រើនឆ្នាំមកហើយ។

ដោយមើលឃើញពីទង្វើរបស់មេដឹកនាំក្បត់ជាតិបីជំនាន់ ធ្វើឲ្យពួកគាត់សម្រេចចិត្តលាឈប់ និងទម្លាក់ស្លាកគណបក្សភ្លើងទៀនចោល មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញចាប់ពីពេលនេះតទៅ។

បច្ចុប្បន្ន និងទៅអនាគតមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលនាំសុខសន្តិភាព និងការអភិវឌ្ឍន៍ពិតៗមកជូនប្រជាជនគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដោយមិនទុកចោលនរណាម្នាក់រស់នៅឯកោឡើយ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


