ព័ត៌មានជាតិ
លោកបណ្ឌិត សូ ណារ៉ូ៖ តំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាសំណាងតែក៏ជាបន្ទុកខ្លាំង
លោកបណ្ឌិត សូ ណារ៉ូ ចាត់ទុកថាការទទួលតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលលោកទទួលបានជាសំណាងតែទន្ទឹមនឹងសំណាងនេះគឺជាបន្ទុកដ៏ធ្ងន់។ នេះការឆ្លើយតបរបស់លោកជាមួយ កម្ពុជាថ្មី ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នៅវិមានសន្តិភាព។

លោកបណ្ឌិត សូ ណារ៉ូ មានប្រសាសន៍ថា “ការទទួលបានតំណែងនេះសម្រាប់លោកផ្ទាល់ជាសំណាងផងនិងជាបន្ទុកយ៉ាងធ្ងន់ផង”។ ជាសំណាងនៅត្រង់ថា ជាឱកាសដែលអនុញ្ញាតឱ្យលោកបានវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាជាប្រទេសកំណើតឡើងវិញ រស់នៅដូចប្រជាពលរដ្ឋធម្មតា នឹងអាចឱ្យលោកមានសិទ្ធិធ្វើអ្វីៗដូចដើម។ នៅថ្ងៃស្អែកលោកនឹងទៅសែនផ្នូរ បង្សុកូលជូនញាតិការ និងជាសំណាងយ៉ាងខ្លាំងនៅពេលដែលទទួលការទុកចិត្តតែងតាំងលោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលជារឿងនឹកស្មានមិនដល់ក្នុងជីវិតរបស់លោក ។ លោកក៏បញ្ជាក់ថាការវិល ត្រឡប់មកកម្ពុជាឡើងវិញនេះជាការបើកទំព័រជីវិតថ្មីឡើងវិញម្ដងទៀតដូចគ្នា ។
លោកក៏បានបញ្ជាក់ច្បាស់ៗថា ការទទួលបានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះគឺជាបន្ទុកដ៏ធ្ងន់របស់លោក បន្ទុកនៅត្រង់ថាការធ្វើកិច្ចការងារដ៏ធំជាមួយនាយករដ្ឋមន្ត្រីដែលខ្លាំងដូចសម្ដេចតេជោ ហ៊ុន សែន។ លោកបានចាត់ទុកសម្ដេចនាយករដ្ឋមន្តី្រថា ជាមនុស្សបាតុភូត ១ពាន់ឆ្នាំមានម្ដង ហើយការធ្វើការងារជាមួយមនុស្សបែបនេះ ត្រូវតែមានសមត្ថភាព មានទំនួលខុសត្រូវខ្ពស់ និងត្រូវប្រឹងប្រែងឱ្យបានខ្លាំង ។ លោកបណ្ឌិត បានរំលេចថាបញ្ហាប្រឹងប្រែងនេះគឺជាបន្ទុកដ៏ធ្ងន់ទន្ទឹមនឹងការទទួលបានតំណែង។
គួរបញ្ជាក់ថា លោកបណ្ឌិត សូ ណារ៉ូ ទទួលបានការតែងតាំងពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រ ជាប្រតិភូអមនាយករដ្ឋមន្ត្រីឡើងវិញកាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៣។ លោកបណ្ឌិតក៏ធ្លាប់មានក្របខណ្ឌរដ្ឋបំពេញការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រីនិងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងនាមជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


