ជីវិតកម្សាន្ដ
សិល្បករល្បីៗ ស្រាក់ដៃគ្នាជួយថវិកាសង្គ្រោះជីវិត អេង វ៉ាណង មហារីកដំណាក់កាលទី ៣
គិតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់តារាសម្ដែងស្រី អេង វ៉ាណង មិនទាន់ធូរស្រាលនៅឡើយទេ ពោលកាន់តែវិវឌ្ឍធ្ងន់ធ្ងរគួរឲ្យបារម្ភ។ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ទៀតនោះ បន្ទាប់ពីទទួលព័ត៌មាន នៃការធ្លាក់ខ្លួនឈឺរបស់ អេង វ៉ាណង គេឃើញមានសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងក្ដីរន្ធត់ខ្លាំង។

ស្របពេលជាមួយគ្នានេះដែរ ក្រៅតែពីក្ដីរន្ធត់ និងអាណិតអាសូរចំពោះអ្នកនាង អេង វ៉ាណង ក៏មានអ្នកសិល្បៈមួយចំនួនទៀត បានឧបត្ថម្ភថវិកាជួយសង្គ្រោះជីវិត ព្រមទាំងជូនពរឲ្យតារារូបនេះឆាប់ជាសះស្បើយពីជំងឺគ្រប់គ្នា។ កត់សម្គាល់តារាល្បីៗដែលឧបត្ថម្ភថវិកាជួយ អេង វ៉ាណង រួមមាន តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ ,លោក យ៉ែម សំអូន, លោក សាវិន ហ្វីលីព, តារាសម្ដែង ពេជ្រ សុម៉ាវត្តី ព្រមទាំងតារាល្បីៗ ជាច្រើនទៀត។

គួររម្លឹកដែរថា អ្នកគាំទ្រ និងមិត្តភ័ក្ដិក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើល ហើយបង្ហាញក្ដីបារម្ភស្ទើរគ្រប់គ្នា ខណៈសុខៗស្រាប់តែតារាសម្ដែងអ្នកនាង អេង វ៉ាណង បានទម្លាយថា បច្ចុប្បន្នអ្នកនាងកំពុងធ្លាក់ខ្លួនឈឺជំងឺដ៏កាចសាហាវគឺជំងឺមហារីកដែលបាននិងកំពុងញាំញីរាងកាយយ៉ាងពិបាកខ្លាំង។

ជាមួយគ្នា នៃការទម្លាយពីស្ថានភាពជំងឺធ្ងន់ធ្ងរនេះដែរ តារាស្រី អេង វ៉ាណង ក៏បានបញ្ជាក់ដែរថា ពេលនេះនាងអស់លទ្ធភាពក្នុងការព្យាបាលទៀតហើយ ខណៈស្ថានភាពជំងឺបានធ្វើទុក្ខខ្លាំងលើរាងកាយរបស់នាងផងនោះ។ ដោយឡែកបើតាមការបញ្ជាក់បន្ថែមពីលោក សាវិន ហ្វីលីព បានឲ្យដឹងថា តារាស្រី អេង វ៉ាណង បានកំពុងកើតមហារីកសុដន់ដំណាក់កាលទី ៣៕
អត្ថបទ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


