សេដ្ឋកិច្ច
រោងចក្រ ៣បន្ថែមទៀត នឹងលេចរូបរាងនៅខេត្តកំពង់ស្ពឺ បោះទុនជាង ២០ លានដុល្លារ
ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រថ្មី ចំនួន ៣បន្ថែមទៀត លេចរូបរាងឡើង ដោយបោះទុនវិនិយោគប្រមាណ ២០,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣,៤៣០ កន្លែង។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តកាលពីថ្មីៗនេះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញថា គម្រោងបង្កើតរោងចក្រទាំង ៣ នៅខេត្តកំពង់ស្ពឺ រួមមាន ៖
១-គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ“ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD” មានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បោះទុនវិនិយោគប្រមាណ ៩,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤ កន្លែង។


២-គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ“YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD” មានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បោះទុនវិនិយោគចំនួន ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.៥៣១ កន្លែង។


៣-គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំ សម្លៀកបំពាក់ ស្បែកជើង និងកាបូប “X J X INDUSTRIAL CO., LTD” មានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បោះទុនវិនិយោគចំនួន ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៨៥ កន្លែង។


ក្រៅពីគម្រោងបង្កើតរោងចក្រទាំង ៣ ខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ បន្ថែមទៀត រួមមាន ៖
១-គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ “FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD” មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បោះទុនវិនិយោគចំនួន ៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៦៥ កន្លែង។


២-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ “CAMBODIAN XIN HUANG MING GARMENT CO., LTD” មានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បោះទុនវិនិយោគចំនួន ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.១៤១ កន្លែង។


៣-គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ “L&G PACKAGING MATERIALS CO., LTD” មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បោះទុនវិនិយោគចំនួន ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៦៤៧ កន្លែង។


៤-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ “OPTIMA GARMENT (CAMBODIA) CO., LTD” មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បោះទុនវិនិយោគចំនួន ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.២២៦ កន្លែង។


ដោយឡែក បើតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ២ ដូចខាងក្រោម ៖
១-គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ “LINGRICH BICYCLE (CAMBODIA) CO., LTD.” មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង បោះទុនវិនិយោគប្រមាណ ៧,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៦.២៥០ កន្លែង។

២-គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ “LATIDO ELECTRICAL CO., LTD.” មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង បោះទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៦៩០ កន្លែង៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


