ព័ត៌មានជាតិ
USAID មរតកបៃតង គាំទ្រការល្បាតព្រៃ ដើម្បីការពារធនធានធម្មជាតិ
USAID មរតកបៃតង បានធ្វើការគាំទ្រសហគមន៍ក្នុងការល្បាតព្រៃ ដើម្បីការពារធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ នេះបើតាមការបង្ហាញឲ្យដឹងរបស់ USAID មរតកបៃតង កាលពីពេលថ្មីៗនេះ។

ចាប់តាំងពីចុងឆ្នាំ២០២២មក USAID មរតកបៃតង បាន និងកំពុងធ្វើការរួមគ្នាជាមួយដៃគូអភិរក្សអង្គការជីវិតធម្មជាតិនៅកម្ពុជា ដើម្បីជួយដល់គណ:កម្មការនៃសហគមន៍តំបន់ការពារធម្មជាតិចំនួន៣ គឺអូរគគីរ វាលកំបោរ និងអូរ៉ៃ ព្រមទាំងក្រុមអភិរក្សជីវ:ចម្រុះមួយក្រុមទៀត ដើម្បីល្បាតតំបន់ការពារធម្មជាតិរបស់គេក្នុងដែនជម្រកសត្វព្រៃលំផាត់។

ការល្បាតព្រៃនេះ ធ្វើឱ្យការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសព្រៃឈើ/ធនធានធម្មជាតិ កាន់តែមានប្រសិទ្ធ ភាព ស្របពេលនឹងការពិនិត្យតាមដាន និងកត់ត្រាជីវៈចម្រុះ ព្រមទាំង ជម្រកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ។ គោលបំណងនៃការចុះល្បាតព្រៃ គឺដើម្បីទី១.ត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសព្រៃឈើ/ធនធានធម្មជាតិ។ ទី២.ពិនិត្យតាមដាន និងកត់ត្រាជីវ:ចម្រុះ និងជម្រកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិដែលស្ថិតនៅដែនគ្រប់គ្រងរបស់សហគមន៍ខ្លួន។

សកម្មភាពល្បាតជាធម្មតា ត្រូវចំណាយពេលច្រើនយប់ច្រើនថ្ងៃ ក្រុមល្បាតដែលរួមមាន សមាជិកគណ:កម្មការសហគមន៍តំបន់ការពារធម្មជាតិ/សហគមន៍មូលដ្ឋាន មន្ត្រីឧទ្យានុរក្ស និងអ្នកស្ម័គចិត្ត តែងធ្វើសកម្មភាពល្បាតដោយជិះម៉ូតូ និងដោយថ្មើរជើង ដើម្បីអាចធ្វើការល្បាតតំបន់ព្រៃទាំងមូលបាន។ ក្នុងពេលចុះល្បាត ក្រុមទាំងមូល បានជួបប្រទះនូវប្រភេទសកម្មភាពខុសច្បាប់ផ្សេងៗគ្នា ក្នុងតំបន់ការពារធម្មជាតិដែលរួមមាន ការកាប់ឈើខុសច្បាប់ ការបរបាញ់ និងការបោះជំរុំលួចកាប់ឈើខុសច្បាប់ ករណីទន្ទ្រានយកដី ការបំពុលសត្វព្រៃ ការដាក់អន្ទាក់ និងវិធីសាស្ត្របរបាញ់ខុសច្បាប់ផ្សេងៗទៀត។

ករណីខុសច្បាប់ទាំងអស់ ត្រូវបានកត់ត្រា និងរាយការណ៍ជូនអាជ្ញាធរដែនជម្រកសត្វព្រៃលំផាត់ ដើម្បីចាត់វិធានការបន្ត ខណ:ករណីតូចៗមួយចំនួន ត្រូវបានដោះស្រាយដោយក្រុមល្បាតផ្ទាល់យ៉ាងជោគជ័យ ដូចជា ការដកអន្ទាក់សត្វព្រៃ និងអន្ទាក់សំបបុកសត្វស្លាបជាដើម៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


