ជីវិតកម្សាន្ដ
ការនាំទៀនព្រះវស្សាចូលវត្តមុនថ្ងៃកំណត់ក៏ទទួលបានអនិសង្សផលបុណ្យដូចគ្នា
ក្រុមតារាសម្ដែងមួយក្រុមដែលដឹកនាំដោយលោក ឡុង សុខហ៊ាង ជាប្រធានក្លឹបសិល្បៈ ឡុង សុខហ៊ាង បាននាំយក ទ័យទានមានទៀនព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាលនៅវត្តគៀងឃ្លាំងមុនថ្ងៃកំណត់ ដែលជាទឹកចិត្តនៃការធ្វើបុណ្យរបស់ក្រុមតារាសម្ដែង និងលោកជំទាវ រីយ៉ា ត្រាណេ បានន័យថា ទទួលអានិសង្សផលបុណ្យដូចៗគ្នា។

ការបង្ហាញឲ្យឃើញពីទឹកចិត្តនៃសេចក្តីជ្រះថ្លាសោមនស្សរីករាយ នៃពិធីបុណ្យចូលព្រះវស្សាពេលខាងមុខនេះ ដែលនាំឱ្យក្រុមតារាសម្ដែងមួយក្រុមដឹកនាំដោយលោក ឡុង សុខហ៊ាង និងលោកជំទាវ រីយ៉ា ត្រាណេ ប្រធានសារ:មន្ទីរជាតិវិទូវិទ្យា មានចិត្តជ្រះថ្លាដែលលោកជំទាវបញ្ជាក់ថា បាននាំយក អង្ករ មី ប្រេងកាត ទឹកបរិសុទ្ធ ទឹកស៊ីអុីវ ទឹកត្រី ទឹកផ្លែឈើ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតព្រមទាំងថវិកាប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តនេះសម្រាប់ចាត់ចែងក្នុងទីអារ៉ាម។

លោក ឡុង សុខហ៊ាង បានបន្តទៀតថា ការធ្វើបុណ្យយើងមិនចាំបាច់រើសពេលវេលា ឬថ្ងៃកំណត់ទេ។ អាស្រ័យលើសទ្ធាជ្រះថ្លារបស់យើងទៅលើពិធីបុណ្យ។ នេះក៏ដោយសារក្រុមតារាយើងមានពេលទំនេរមុន យើងក៏បាននាំយកទ័យទានទាំងនោះមកប្រគេនដល់ព្រះសង្ឃ។ ក្រៅពីនាំយកទ័យទានជូនព្រះសង្ឃនេះ ក្រុមសម្ដែងនេះក៏បានរួមចំណែកជួយដល់សង្គមបានច្រើនទៀតផង ដូចជា ជួយដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជាដើម។

ក្នុងនាមជាតារាសម្ដែងទាំងអស់ អ្នកនាង អេឡិច សាន់ដ្រា បញ្ជាក់ថា ក្រៅពីនាំគ្នាជួយដល់សង្គម និងងការងារមនុស្សធម៌ ខ្មែរជួយខ្មែរ ក្រុមតារាសម្ដែងបានរៃអង្គាសថវិកាដែលអាចធ្វើទៅបានពីក្រុមសិល្បៈ ដើម្បីទៅជួយដល់ពួកគាត់តាមលទ្ធភាព គឺក្នុងនាមជួយសង្គមខ្មែរ៕
អត្ថបទ៖ រុងរឿង

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


