Connect with us

សន្តិសុខសង្គម

បាត់ខ្លួនមនុស្សម្នាក់ បន្ទាប់ពីក្រុមចោរចូលប្លន់ទ្រព្យសម្បត្តិពីស្ត្រី២នាក់ដល់ក្នុងផ្ទះ

បានផុស

នៅ

ស្ត្រី២នាក់បានរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ដេកក្នុងថ្លុកឈាម ដែលករណីនេះសមត្ថកិច្ចសង្ស័យថា អាចជាករណីវាយប្លន់យកទ្រព្យសម្បត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតមានឡើងនៅម៉ោង៨និង៣០នាទី យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំនុចបណ្ដោយផ្លូវ១៤៦Bត្រង់បង្កោលគីឡូម៉ែត្រ១៦ ស្ថិតនៅក្រុម១៩ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុភ្លាមគេឃើញសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានចុះទៅដល់ផ្ទះជនរងគ្រោះហើយបានបញ្ជូនស្ត្រីរងរបួសទាំង២នាក់តាមរថយន្តសង្គ្រោះមណ្ឌលសុខភាពអូរតាសេក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សមត្ថកិច្ចបានសន្តិដ្ឋានបឋមថា ករណីនេះអាចជាអំពើវាយប្លន់ទ្រព្យសម្បត្តិ។ ជនរគ្រោះមានឈ្មោះ១/ ឈ្មោះ ខុន វី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ (ត្រូវជាក្មួយម្ចាស់ផ្ទះរងរបួសផ្ទៃមុខ)។ ២/ឈ្មោះ ហឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ មុខរបរលក់ដូរ(ម្ចាស់ផ្ទះ)រងរបួសធ្ងន់ត្រង់ចំណុចក្បាល និងផ្ទៃមុខ។ ដោយឡែកក្រោយពេលកើតហេតុ កូនប្រុសស្រ្តីរងគ្រោះម្នាក់ឈ្មោះ ហឹម ប៉ូឡូ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ(ត្រូវជាកូនរបស់ឈ្មោះ ហឹម ខេន)មិនឃើញនៅក្នុងផ្ទះទេ ដែលមិនដឹងបាត់ទៅណា រឺមួយក៏ត្រូវជនសង្ស័យចាប់យកទៅជាមួយរឺយ៉ាងណានោះទេ។ 

សម្ភារៈបាត់បង់រួមមាន ខ្សែកមួយខ្សែទម្ងន់១ដំឡឹង ខ្សែដៃមួយខ្សែទម្ងន់៥ជី ចិញ្ចៀនមួយវង់ទម្ងន់៣ជី។ បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម