សន្តិសុខសង្គម
Update៖ ជនរងគ្រោះដែលបាត់ខ្លួនក្នុងអំពើប្លន់ សមត្ថកិច្ចរកឃើញសពនៅខាងក្រោយផ្ទះ៤០០ម៉ែត្រ
សាកសពជនរងគ្រោះជាកូនប្រុសរបស់ស្ត្រីម្ចាស់ផ្ទះដែលត្រូវក្រុមចោរចូលប្លន់យកទ្រព្យសម្បត្តិ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយនៅម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។

សពជនរងគ្រោះត្រូវបានគេឃើញដេកស្លាប់ផ្កាប់មុខនៅចំណុចប្រឡាយ៦០ម៉ែត្រ ខាងក្រោយផ្ទះកើតហេតុមានចម្ងាយប្រមាណ៤០០ម៉ែត្រ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវជនមិនស្គាល់អត្តសញ្ញាណវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។ ភ្លាមៗនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ជាករណីគំនុំ ឬក៏ជាករណីប្លន់សម្លាប់នោះទេ ប៉ុន្តែបើយោងតាមប្រភពព័ត៌មានបឋមដែលសមត្ថកិច្ចទទួលបាន នៅមុនពេលកើតហេតុមានមនុស្សម្នាក់មកទិញស្រាបៀរ បន្ទាប់ពីទិញរួចជនសង្ស័យបានប្រាប់ឲ្យជនរងគ្រោះ(ជាកូនម្ចាស់ផ្ទះ)ទៅតាមយកលុយ។ ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ខណៈពេលជនរងគ្រោះធ្វើដំណើរទៅយកលុយនោះ ត្រូវក្រុមជនសង្ស័យចាប់វាយសម្លាប់រួចហើយបានមកផ្ទះកើតហេតុធ្វើសកម្មភាពវាយម្តាយ និងស្ត្រីជាក្មួយប្លន់យកទ្រព្យសម្បត្តិរួចរត់គេចខ្លួនភ្លាមៗ។

សាកសពបុរសរងគ្រោះមានឈ្មោះ ហុឹម ប៉ូឡូ អាយុ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុ។ កម្លាំងជំនាញនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម(វាយសម្លាប់) ពិតប្រាកដមែន។
បច្ចុប្បន្នក្រុមសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចបណ្ដោយផ្លូវ១៤៦Bត្រង់បង្កោលគីឡូម៉ែត្រ១៦ ស្ថិតនៅក្រុម១៩ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជនសង្ស័យបានចូលវាយប្លន់យកទ្រព្យសម្បត្តិពីស្ត្រី២នាក់បណ្ដាលឲ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះជាស្ត្រីមានឈ្មោះ១/ ឈ្មោះ ខុន វី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ (ត្រូវជាក្មួយម្ចាស់ផ្ទះរងរបួសផ្ទៃមុខ)។ ២/ឈ្មោះ ហឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ មុខរបរលក់ដូរ(ម្ចាស់ផ្ទះ)រងរបួសធ្ងន់ត្រង់ចំណុចក្បាល និងផ្ទៃមុខ។
សម្ភារៈបាត់បង់រួមមាន ខ្សែកមួយខ្សែទម្ងន់១ដំឡឹង ខ្សែដៃមួយខ្សែទម្ងន់៥ជី ចិញ្ចៀនមួយវង់ទម្ងន់៣ជី។ បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


