ព័ត៌មានជាតិ
ស.ស.ស.ក៖ ការបោះឆ្នោតប្រព្រឹត្តទៅល្អប្រសើរ ទោះមានក្រុមជ្រុលនិយមមួយចំនួនតូចប៉ុនប៉ងបំផ្លាញសន្លឹកឆ្នោត
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសទូទៅនៃដំណើរការបោះឆ្នោតថា ពិតជាមានភាពល្អប្រសើរ បើទោះបីជាមានចលនាជ្រុលនិយមមួយចំនួនតូចដែលដឹកនាំបញ្ជាពីក្រៅ ប្រទេស បានប៉ុនប៉ងបំផ្លាញការបោះឆ្នោតក៏ដោយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស.ស.ស.ក កាលពីថ្ងៃទី២៤ ខែកក្កដានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក)បានឲ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាពិសេសទៅទៀតនោះ មានប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិបោះឆ្នោតរហូតជាង៨លាននាក់ ស្មើនឹងជាង៨៤% បានអញ្ជើញទៅបោះឆ្នោត ដែលនេះ គឺជាតួលេខដ៏ខ្ពស់គួរឱ្យកោតសរសើរនូវស្មារតីចូលរួមរបស់ប្រជាជនចំពោះជោគវាសនាប្រទេសជាតិ។ ស.ស.ស.ក បានបន្ថែមថា ទោះបីជាមានចលនាជ្រុលនិយមមួយចំនួនប៉ុនប៉ងបំផ្លាញការបោះឆ្នោត ប៉ុន្តែ លទ្ធផលបឋមនៃការបោះឆ្នោត បានស្តែងឱ្យឃើញពីឆន្ទៈដ៏ច្បាស់លាស់របស់ប្រជាជនកម្ពុជា ដែលបានទាត់ចោលនយោបាយប្រជាភិថុត និងភាពជ្រុលនិយម ហើយបានសម្រេចចិត្តដ៏ច្បាស់លាស់បោះឆ្នោតជ្រើសយកការដឹកនាំមួយ ដែលមានភាពប្រាកដនិយម សន្តិភាពនិយម និងភាពទទួលខុសត្រូវ។

ជាមួយគ្នានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានសង្កេតឃើញការថ្លែងការណ៍របស់អ្នកនាំពាក្យនៃបណ្តារដ្ឋបរទេសមួយចំនួនតូច ដែលមើលរំលងនីតិវិធីនានាក្នុងដំណើរការបោះឆ្នោត និងហាក់ដូចជាទាត់ចោលតម្លៃអ្នកសង្កេតការណ៍ផ្ទាល់ផងដែរ។ ស.ស.ស.ក បានសង្កត់ធ្ងន់ថា៖ «បើអ្នកគោរពគោលការណ៍ប្រជាធិបតេយ្យ អ្នកត្រូវតែគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា តាមរយៈសន្លឹកឆ្នោតជាង៨៤% ដែលបញ្ជាក់ច្បាស់ពីឆន្ទៈ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំជាតិរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ»។

ទន្ទឹមនឹងនោះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកោតសរសើរចំពោះសារព័ត៌មានទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយយ៉ាងល្អប្រសើរ ចាប់តាំងពីថ្ងៃឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ខ្ពស់ ដែលនេះ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងក្របខ័ណ្ឌជា «កែវភ្នែកយុត្តិធម៌» ចំពោះដំណើរការបោះឆ្នោត និងចំពោះអនាគតប្រទេសជាតិរបស់ខ្លួន។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានការចូលរួមយ៉ាងសកម្មពីអ្នកសង្កេតការណ៍ជាតិ ប្រមាណ៩ម៉ឺននាក់ មកពី១៣៥អង្គការសមាគម និងអ្នកសង្កេតការណ៍អន្តរជាតិប្រមាណ៦០០នាក់ មកពី៥២ស្ថាប័ន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ១ ៥០០នាក់៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


